ព័ត៌មាន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦តាមប្រព័ន្ធវីដេអូ

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នឹងផ្ដោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតសកល Covid-19 និងការជំរុញការស្ដារសេដ្ឋកិច្ចក្រោយពីជម្ងឺរាតត្បាត វិធីនិងមធ្យោបាយនានាដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូខាងក្រៅនិងសហគមន៍សកលលោកផងដែរ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ មិថុនា ដោយជូនដំណឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ក្រោមប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតប” តាមប្រព័ន្ធវីដេអូនាថ្ងៃទី២៦ មិថុនា ខាងមុខនេះតាមការអញ្ជើញរបស់លោក នាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc។ អញ្ជើញអមសម្ដេចតេជោនាយករដ្ឋមន្រ្តីក្នុងកិច្ចប្រជុំនេះ នៅមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ផ្សេងៗទៀត។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នឹងផ្ដោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតសកល Covid-19 និងការជំរុញការស្ដារសេដ្ឋកិច្ចក្រោយពីជម្ងឺរាតត្បាត វិធីនិងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូខាងក្រៅនិងសហគមន៍សកលលោកផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top