ព័ត៌មាន

សម្ដេច ហ៊ុន សែន ចេញសារាចរណ៍ណែនាំដល់ប្រជាពលរដ្ឋកម្ពុជាកុំឲ្យធ្វើដំណើរទៅកាន់អឺរ៉ុប អាមេរិកនិងអ៊ីរ៉ង់


តាមសារាចរណ៍របស់សម្ដេច តេជោ ហ៊ុន សែនបានកំណត់ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវលុបចោលការធ្វើដំណើរទៅកាន់អឺរ៉ុប សហរដ្ឋ អាមេរិកនិងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។

ចំពោះមុខការវិត្តន៍យ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណ៍ណែនាំដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋកម្ពុជាកុំឲ្យធ្វើដំណើរទៅកាន់អឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ សារាចរណ៍ពោលខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាប្រកាសពីការរកឃើញករណីឆ្លងវីរុស SARS-CoV-2 ចំនួន៤ករណីបន្ថែមទៀតកាលពី យប់ថ្ងៃទី១៥មីនា បង្កើនចំនួនអ្នកឆ្លងវីរុសសរុបនៅកម្ពុជាឡើងដល់១២នាក់។

យោងតាមសារាចរណ៍របស់សម្ដេច តេជោ ហ៊ុន សែនបានកំណត់ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវលុបចោលការធ្វើដំណើរទៅកាន់អឺរ៉ុប សហរដ្ឋ អាមេរិកនិងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។ គ្រប់ក្រសួង ស្ថាប័នរដ្ឋមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការបុគ្គលិកគ្រប់ជាន់ថ្នាក់ទៅបំពេញដំណើរទស្សនកិច្ចការងារនៅបណ្ដាប្រទេសដូចបញ្ជាក់ពោលខាងលើឡើយ។ ក្នុងករណីចាំបាច់ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជាចូលរួម ក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិត្រូវចាត់តំណាងស្ថានទូតប្រចាំប្រទេសសាម៉ីទៅចូលរួមជំនួស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top