ព័ត៌មាន

សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៤ចាប់ផ្ដើមធ្វើការដោយប្រមូលផ្ដុំនៅវិមានរដ្ឋសភា

 បន្ត​សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាលទី១៤ ក្នុងសប្ដាហ៍ដំបូងនៃជុំទី២ សមាជិក​សភា​នឹង​ប្រជុំ​ដោយ​ប្រមូល​ផ្ដុំគ្នានៅវិមានរដ្ឋសភាចាប់ពីថ្ងៃ​ទី៨ដល់ថ្ងៃទី១៣​ ​មិថុនា ដើម្បី​ពិភាក្សា​និង​សម្រេច​លើបញ្ហា​សំខាន់​ៗ​ជា​ច្រើន​។
 
តាមរបៀបវារៈ រដ្ឋសភាគ្រោង​នឹងអនុម័ត​លើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​សាធារណៈ​រដ្ឋសង្គម​និយម​វៀតណាម​និងសហ​ភាពអឺរ៉ុប (EVFTA) កិច្ចព្រមព្រៀ​ងគាំពារ​វិនិយោគ រវាង​សាធារណៈ​រដ្ឋសង្គម​និយមវៀត​ណាម និង​សហភាពអឺរ៉ុប (EVIPA) សេចក្ដីសម្រេចចិត្តអនុម័តលើការចូលរួមសន្ធិសញ្ញាលេខ១០៥របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ស្ដីពីការលុប​បំបាត់ចោលទង្វើចាប់បង្ខំឲ្យធ្វើពលកម្ម ​និងសេចក្ដី​សម្រេចចិត្ត ស្ដីពីការ​លើកលែង​ពន្ធលើការ​ប្រើប្រាស់ដី​ពលកម្ម ជាដើម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top