ប្រធានរដ្ឋសភា វៀតណាមលោក ត្រឹន ថាញ់ មិន បានសង្កត់ធ្ងន់ថា៖ “តាមរយៈសម័យសួរដេញដោល បានបង្ហាញឱ្យឃើញថា ខ្លឹមសារនៃការសួរ ដេញដោល បានឆ្លើយតបនឹងតម្រូវការជាក់ស្តែង ផ្ដោតយ៉ាងត្រឹមត្រូវលើបញ្ហាដែល អ្នកបោះឆ្នោត ប្រជាជនទូទាំងប្រទេសនិងសមាជិករដ្ឋសភាយកចិត្តទុកដាក់។ តាម នោះ បន្តបញ្ជាក់ថា នេះគឺជាទម្រង់ត្រួតពិនិត្យកំពូលផ្ទាល់ និងមានប្រសិទ្ធភាពរបស់រដ្ឋ សភា។ សមាជិករដ្ឋសភាបានលើកឡើងដោយស្មោះត្រង់នូវបញ្ហាជាច្រើន ដោយ បំណងចង់ឲ្យ រដ្ឋាភិបាល ក្រសួង ស្ថាប័ននានានឹងបន្តមានដំណោះស្រាយទាន់ពេល វេលា និងមានប្រសិទ្ធភាពជាង។ បណ្ដារដ្ឋមន្ត្រី និងប្រធានផ្នែក បានបង្ហាញនូវទំនួលខុសត្រូវខ្ពស់ ដោយបានឆ្លើយតបយ៉ាងច្បាស់នូវបញ្ហាលំបាក និងស្មុគស្មាញជាច្រើន ដោយគ្មានការជៀសវាង ប៉ុន្តែបានពន្យល់ និងបំភ្លឺបញ្ហាជាច្រើន ដែលសមាជិករដ្ឋសភាលើកឡើង។ ទន្ទឹមនឹងនេះ ស្នើឡើងដំណោះស្រាយជាច្រើន ដើម្បីជំនះពុះពារ លើភាពខ្វះខាតនាពេលអនាគត”។
ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងសុន្ទរកថាបិទសម័យប្រជុំសួរដេញដោល។ រូបថត៖ quochoi.vn