ព័ត៌មាន

សម័យប្រជុំលើកទី៤១របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម៖ ដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងការពិនិត្យមើលខាងយុត្តិធម៌តាមសំណុំរឿង


ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ quochoi.vn)
 

បន្តរបៀប​វារៈនៃសម័យប្រជុំលើកទី៤១ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ គណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភា​វៀត​ណាម បាន​ផ្ដល់មតិយោបល់អំពី សេចក្ដីព្រាងច្បាប់ធ្វើវិសោធន​​កម្ម បំពេញ​បន្ថែម​នូវមាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ ពិនិត្យមើលខាងយុត្តិធម៌ និងបញ្ហាមួយចំនួនដែលនៅតែមានមតិខុសៗគ្នា នៃសេចក្ដី​ព្រាង​ច្បាប់​ផ្សះផ្សា​ សន្ទនានៅតុលាការ។ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នេះ។​

សមាជិក​សភាភាគច្រើន​បានគាំទ្រ​ចំពោះខ្លឹមសារនៃ​ការធ្វើវិសោធនក​ម្មនិង​បំពេញប​ន្ថែមនៃ​សេចក្ដី​ព្រាង​ច្បាប់​​ពិនិត្យ​មើលខាង​យុត្តិធម៌ ដូចទៅ នឹងរបាយការណ៍របស់រដ្ឋាភិបាល។ ក្នុងន័យនេះ ត្រឹម​តែធ្វើ​វិសោធន​កម្ម ​បំពេញបន្ថែមនូវបញ្ហាបន្ទាន់ក្នុងការពិនិត្យមើលខាងយុត្តិធម៌តាមសំណុំរឿងនីមួយៗ សំដៅ​បម្រើប្រក​ប​ដោយ​ប្រសិទ្ធ​ភាពនូវការងារស៊ើបអង្កេត ចោទ ប្រកាន់ និងយកមកកាត់ទោសបណ្ដារឿងក្ដីសេដ្ឋកិច្ច រឿងក្ដីពុក​រលួយ តែ ប៉ុណ្ណោះ ដែលមិនពង្រីកការធ្វើវិសោធនកម្មនៅខ្លឹមសារផ្សេងៗនៃច្បាប់ នោះឡើយ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top