ព័ត៌មាន

សម័យប្រជុំលើកទី៤គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-អេមីរ៉ាតអារ៉ាប់រួម


 រដ្ឋមន្រ្តីឧស្សាហពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh (ខាងឆ្វេង) ជួបចរចាជាមួយរដ្ឋមន្រ្តីថាមពលនិងឧស្សាហកម្ម UAE កាលពីឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ។ 
 

 នៅសម័យប្រជុំលើកនេះ រដ្ឋមន្រ្តីទាំងពីររូបនិងពិនិត្យឡើងវិញនូវស្ថានភាព សហប្រតិ បតិ្តការ វិនិយោគ ក្នុង វិស័យ ប្រេងឧស្ម័ន  ថាមពលកកើតឡើងវិញ និង ការជួសជុលនាវាសមុទ្រ​ ព្រមទាំង​វាយតម្លៃ​ចំពោះស្ថាន​ភាព​ចរចា​និង​ចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីវិស័យគយ ធនាគារ កសិកម្ម ធ្វើបត្យាប័ននិង ផ្ទេរប្រគល់​អ្នកជាប់ទោសដាក់ពន្ធ​នាគារ ជាដើម។

នាថ្ងៃទី១៨​ ខែមេសា ឆ្នាំ២០១៩ ខាងមុខ នៅ Abu Dhabi នៃអេមីរ៉ាតអារ៉ាប់រួម (UAE) រដ្ឋ​មន្ត្រី​ឧស្សាហ​ពាណិជ្ជកម្ម​វៀត​ណាមលោក Tran Tuan Anh និងរួមជាមួយ លោក Sultan bin Saeed Al Mansoori រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ UAE ចូលរួមធ្វើសហ ប្រធាននៃសម័យប្រជុំលើកទី៤គណៈកម្មាធិការអន្តររដ្ឋា ភិបាលវៀតណាម-UAE។​

​នៅសម័យប្រជុំលើកនេះ រដ្ឋមន្រ្តីទាំងពីររូបនិងពិនិត្យឡើងវិញនូវស្ថានភាព សហ​ប្រតិបតិ្ត​ការ​វិនិយោគ​ក្នុង​វិស័យ​ប្រេង​ឧស្ម័ន ថាមពលកកើតឡើងវិញ និង ការជួសជុលនាវាសមុទ្រ ព្រមទាំងវាយតម្លៃ​ចំពោះស្ថាន​ភាព​ចរចា​និង​ចុះហត្ថលេ ខាលើកិច្ចព្រមព្រៀងទ្វេភាគីស្ដីពីវិស័យគយ ធនាគារ កសិកម្ម ធ្វើបត្យាប័ននិង ផ្ទេរប្រគល់​អ្នក​ជាប់ទោសដាក់ពន្ធនាគារ ជាដើម។

​ចំពោះវិធានការសហប្រតិបតិ្តការជាក់ស្ដែងនាពេលខាងមុខ ភាគីទាំងពីរ គ្រោង​នឹង​ពិភាក្សា​អំពីការ​បើក​អគ្គស្ថាន​កុង​ស៊ុល UAE និងការិយាល័យតំណាង របស់ UAE ប្រចាំទី​ក្រុង​ហូជីមិញនិង​ទីក្រុង​ធំៗមួយ​ចំនួន​ទៀត។​ ក្រៅពីនោះ ភាគី ទាំងពីរនឹងពិភាក្សាយ៉ាងលំអិតអំពីវិធានការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការ ទាក់​ទាញ​ដើមទុន ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងវិស័យថាមពលកកើត ឡើងវិញ និងបច្ចេក​វិទ្យា​លើក​កំព​ស់​ទិន្នផល សន្សំសម្ចៃថាមពល ផងដែរ។

សម័យប្រ​ជុំនេះគឺជាឱកាស​ដ៏ល្អមួយ​ដើម្បីអោ​យសហគ្រាស​វៀតណាម​ជួបប្រាស្រ័យ​និងពិភាក្សា​ដោយផ្ទា​ល់ជា​មួ​យ​ដៃគូ UAE លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ឧស្សាហកម្ម ធនាគារ logistics និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម


top