ព័ត៌មាន

សម័យប្រជុំលើកទី៣៤នៃគណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធីបើកកិច្ចប្រជុំ
 

 សម័យប្រជុំលើកទី៣៤ នៃគណៈកម្មា ធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រារព្ធនាព្រឹកថ្ងៃទី៨ ខែឧសភា នៅវិមាន​រដ្ឋសភា​វៀត​ណាម។ ត្រូវបានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១០ខែឧសភា នៅសម័យប្រជុំនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹងផ្តល់មតិទៅលើខ្លឹមសារសំខាន់ៗជាច្រើន។
 
អញ្ជើញថ្លែងមតិក្នុង​សម័យបើក ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា នៅក្នុងសម័យប្រជុំ​នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់មតិទៅលើខ្លឹមសារសំខាន់ៗជាច្រើន។ លោក​ស្រី​ប្រធាន​រដ្ឋសភាវៀតណាម ក៏បានស្នើឲ្យរដ្ឋាភិបាលឲ្យមានគោលនយោបាយអនុគ្រោះ មិនត្រឹមតែ​សម្រាប់​​សហគ្រាសដែលមានទុនវិនិយោគ FDI ប៉ុណ្ណោះទេ ថែមទាំង​សម្រាប់​សហគ្រាស​ក្នុង​ប្រទេស​ទៀត​ផង​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top