ព័ត៌មាន

សម័យប្រជុំលើកទី២៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនឹងបើកនាថ្ងៃទី ១៤ សីហា

វគ្គទី១ នៃសម័យប្រជុំលើកទី២៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៨ សីហា ហើយវគ្គទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែសីហា នៅវិមានរដ្ឋសភា។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី ១២ កក្កដា។ រូបថត៖ VNA)

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់យោបល់លើការងារកសាងច្បាប់ ក្នុងនោះមានគម្រោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ; គម្រោងនៃច្បាប់ស្តីពីការធានារ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម); គម្រោងច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ និងការលើកទឹកចិត្តឧស្សាហកម្ម។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏នឹងផ្តល់យោបល់លើការស្រាយបំភ្លឺ ទទួលយក និងកែសម្រួលគម្រោងច្បាប់មួយចំនួន ដូចជាគម្រោងច្បាប់ធ្វើអាជីវកម្មអចលនទ្រព្យ (ធ្វើវិសោធនកម្ម) គម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម) និងគម្រោងច្បាប់លំនៅដ្ឋាន (ធ្វើវិសោធនកម្ម) ជាដើម។

ទាក់ទិននឹងសកម្មភាពឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងឃ្លាំមើលប្រធានបទ “ការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការផ្លាស់ប្ដូរថ្មីកម្មវិធី និងសៀវភៅសិក្សាចំណេះដឹងទូទៅ” កម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី ដំណាក់កាលឆ្នាំ ២០២១-២០២៥ ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ដំណាក់កាលឆ្នាំ ២០២១-២០២៥ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ ២០២១-២០៣០... និងរបាយការណ៍សំខាន់ៗជាច្រើនទៀត។

ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងរៀបចំសកម្មភាពសួរដេញដោលចំពោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ៕


top