ព័ត៌មាន

សម័យប្រជុំលើកទី២ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខអាណត្តិ២០១៦-២០២១

នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខបានអញ្ជើញជាសម័យប្រជុំលើកទី២ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខអាណត្តិ​២០១៦​-២០២១។

 
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំ (រូបថត៖ TTXVN)

អញ្ជើញថ្លែងសន្និដ្ឋានក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋលោក Tran Dai Quang សង្កត់ធ្ងន់ថា ចាំបាច់ត្រូវផ្ដោតសំ​ខាន់​ទៅលើការឃោសនា លើកកំពស់ការយល់ដឹងអំពីស្ថានភាព ភារកិច្ចយោធាំ ការពារជាតិនិងសន្តិសុខ ហើយអត្ថន័យសារសំខាន់នៃការងារសមយុទ្ធសំដៅអនុវត្តល្អនូវភារកិច្ចយុទ្ធសាស្ត្រទាំង ២ គឺកសាងនិងការពារមាតុប្រទេស​។ ក្រៅពីនោះ បង្កើតកិច្ចសហការរវាងកងទ័ព នគរបាល ការទូតជាមួយកងកម្លាំងផ្សេងៗ ទៀត សំ​ដៅ​ចលនាកម្លាំងពលំរបស់ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទាំងមូលក្នុងការអនុវត្តភារកិច្ចយោធា ការពារ​ជាតិនិងសន្តិសុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top