ព័ត៌មាន

សម័យប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣បានបើកជាផ្លូវការ


ប្រធានរដ្ឋសភា លោក Nguyen Sinh Hung

នាព្រឹកថ្ងៃទី២១ ខែ​មិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយសម័យប្រជុំលើកទី១១ រដ្ឋ​សភាវៀតណាមនីតិកាលទី១៣បាន​បើកជាផ្លូវ​ការ។ ថ្លែងមតិនៅពិធីបើក ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បាន សង្កត់ធ្ងន់​ទៅលើសារ​សំខាន់ និង​អត្ថន័យពិសេសរបស់សម័យប្រជុំលើកទី១១ ដោយមានបរិ​មាណការងារច្រើន ខ្លឹមសារសំខាន់ៗ។  ប្រធាន​រដ្ឋសភា លោក  Nguyen Sinh Hung​ បានលើកច្បាស់ថា៖

“ នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានពិនិត្យមើល បំពេញបន្ថែម​លទ្ធផល​អនុវត្ត​ភារកិច្ច​សេដ្ឋកិច្ច សង្គមកិច្ច និង​ថវិកា​រដ្ឋ ឆ្នាំ​២០១៥។ លទ្ធផលអនុវត្តផែន​ការអភិ​វឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ៥ឆ្នាំ​២០១១-២០១៥ និងសេចក្ដី​សម្រេច​ចិត្ត អំពីផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដំណាក់កាល២០១៦-២០២០។ រដ្ឋសភាពិនិត្យ ហើយ​អនុម័ត​ទៅលើគំរោង​ច្បាប់ផ្សេងៗ ដូចជា៖ ច្បាប់ទាក់ទងព័ត៍មាន ច្បាប់សារព័ត៍មាន​និងច្បាប់​ការពារ ថែទាំនិង​អប់រំ​កុមារ​។” ប្រធានរដ្ឋសភាបានស្នើអោយបណ្ដាសមាជិក សមាជិកាសភាត្រូវលើកកំពស់ស្មារ​តីទទួល​ខុស​ត្រូវ សាមគ្គី ប្រជាធិបតេយ្យ បញ្ញា ផ្តល់មតិជ្រាលជ្រៅ គុណភាព ដើម្បី​រួមចំណែក​អោយ​សម័យ​ប្រជុំប្រកប​ដោយ​ជោគ​ជ័យ​ល្អប្រសើរ៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 


top