"តួនាទីរបស់ស្ថាប័នតំណាងនៅក្រៅប្រទេស មិនមែនគ្រាន់តែជាអ្នកនាំសារប៉ុណ្ណោះទេ ថែមទាំងក៏ជាអ្នកត្រួសត្រាយផ្លូវទៀតផង"។
ទិដ្ឋភាពនៅកិច្ចប្រជុំលើកទី ៥៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ VNA)
នេះជាមតិរបស់លោក ត្រឹន ថាញ់មិន
ប្រធានរដ្ឋសភាវៀតណាម នៅពេលផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម
និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស
នៅក្នុងសម័យប្រជុំលើកទី ៥៥ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ១៨ ខែមីនា។
យោងតាមលោកប្រធានរដ្ឋសភា
ត្រឹន ថាញ់មិន ការធ្វើវិសោធនកម្ម
និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីស្ថាប័នតំណាងវៀតណាមនៅក្រៅប្រទេស
នៅចំពោះមុខការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃស្ថានភាពពិភពលោក គឺជាកិច្ចការចាំបាច់៖
“ខ្ញុំស្នើឲ្យវិភាគកាន់តែស៊ីជម្រៅថា
នៅក្នុងបរិបទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ តួនាទីរបស់ស្ថាប័នតំណាងនៅក្រៅប្រទេសមិនមែនគ្រាន់តែជាអ្នកនាំសារប៉ុណ្ណោះទេ
ថែមទាំងត្រូវជាអ្នកត្រួសត្រាយផ្លូវទៀតផង។
ចាំបាច់ត្រូវបំពេញបន្ថែមបទប្បញ្ញត្តិស្ដីពីការទទួលខុសត្រូវរបស់ស្ថាប័នតំណាងក្នុងការផ្តល់ការព្រមានជាមុនអំពីឧបសគ្គបច្ចេកទេស
និងករណីដាក់ពាក្យបណ្ដឹងការពារពាណិជ្ជកម្មប្រឆាំងនឹងទំនិញវៀតណាម។
ប្រការនេះនឹងជួយសហគ្រាសក្នុងស្រុកមានវិធានការឆ្លើយតបដោយម្ចាស់ការ”៕