ព័ត៌មាន

សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ ចូលដល់សប្តាហ៍ធ្វើការចុងក្រោយ

ក្នុងសប្តាហ៍ធ្វើការនេះ រដ្ឋសភានឹងពិភាក្សាលើគម្រោងនានា រួមមានៈ ច្បាប់ស្តីពីការពិនិត្យនិងព្យាបាលជំងឺ (វិសោធនកម្ម); ច្បាប់ស្តីពីអធិការកិច្ច (វិសោធនកម្ម); ច្បាប់ស្តីពីការអនុវត្តលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន។
  ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី ៣ រដ្ឋសភា នីតិកាល ១៥ (រូបថត៖ quochoi.vn)  

នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សម័យប្រជុំលើកទី ៣ រដ្ឋសភានីតិកាលទី ១៥ បានឈានចូលសប្តាហ៍ធ្វើការចុងក្រោយ។ ក្នុងថ្ងៃទី ១៣ ខែមិថុនា រដ្ឋសភាបានពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច (វិសោធនកម្ម)។

ក្នុងសប្តាហ៍ធ្វើការនេះ រដ្ឋសភានឹងពិភាក្សាលើគម្រោងនានា រួមមានៈ ច្បាប់ស្តីពីការពិនិត្យនិងព្យាបាលជំងឺ (វិសោធនកម្ម); ច្បាប់ស្តីពីអធិការកិច្ច (វិសោធនកម្ម); ច្បាប់ស្តីពីការអនុវត្តលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន; ច្បាប់ស្តីពីការបង្ការ ប្រឆាំងអំពើហិង្សាក្នុងគ្រួសារ (វិសោធនកម្ម); ច្បាប់ប្រេងកាត (វិសោធនកម្ម); ច្បាប់វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីប្រេកង់វិទ្យុ។ ក្នុងសប្តាហ៍ធ្វើការនេះ សេចក្តីសម្រេចចិត្តជាច្រើនត្រូវបានរដ្ឋសភាអនុម័ត ជាពិសេសសេចក្តីសម្រេចចិត្តស្តីពីការសួរដេញដោល ឆ្លើយសំណួរដេញដោល និងសេចក្តីសម្រេចចិត្តនៃសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាល ទី ១៥៕


top