ព័ត៌មាន

សម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី១៥ បន្តពិភាក្សាគ្នា អំពីការងារយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ

ផ្តល់យោបល់លើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គជំនុំជម្រះតាមអនឡាញនោះអង្គប្រជុំបានឯកភាពគ្នាថា ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នេះ ការរៀបចំអង្គជំនុំជម្រះតាមអនឡាញគឺសម្របនឹងនិន្នការរបស់ពិភពលោក។

ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ TTXVN)


នៅព្រឹកថ្ងៃទី ២៤ ខែតុលា បន្តកម្មវិធីសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ សមាជិករដ្ឋសភាបានបន្តពិភាក្សាលើរបាយការណ៍ការងាររបស់ប្រធានតុលាការប្រជាជនកំពូលនិងប្រធានអយ្យការប្រជាជនកំពូល; ការប្រយុទ្ធប្រឆាំងបទល្មើសនិងការរំលោភបំពានលើច្បាប់ ; ការអនុវត្តសាលក្រម; ការប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ ២០២១; សេចក្តីព្រាងនៃសេចក្ដីសម្រេចចិត្តស្តីពីការរៀបចំការអង្គជំនុំជម្រះតាមអនឡាញ។

នៅក្នុងសម័យប្រជុំនេះ ប្រធានតុលាការកំពូល ប្រធានអយ្យការប្រជាជនកំពូល រដ្ឋមន្ត្រីក្រសួងនគរបាល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងអគ្គអធិការកិច្ចរដ្ឋាភិបាល បានធ្វើការពន្យល់ និងបំភ្លឺលើបញ្ហាមួយចំនួនជូនអង្គប្រជុំ។ អគ្គលេខាបក្ស លោក Nguyen Phu Trong និងថ្នាក់ដឹកនាំបក្ស រដ្ឋបានចូលរួមសម័យពិភាក្សានេះ។ នេះគឺជាខ្លឹម ដែលត្រូវបានសមាជិករដ្ឋសភាធ្វើការពិភាក្សាតាមអនឡាញនាថ្ងៃទី ២៣ ខែតុលា។

ផ្តល់យោបល់លើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គជំនុំជម្រះតាមអនឡាញនោះអង្គប្រជុំបានឯកភាពគ្នាថា ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នេះ ការរៀបចំអង្គជំនុំជម្រះតាមអនឡាញគឺសម្របនឹងនិន្នការរបស់ពិភពលោក។

ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនោះអង្គប្រជុំបានចាត់ទុកថាបក្ស និងរដ្ឋាភិបាលបានចាត់វិធានការបង្ការប្រកបដោយប្រសិទ្ធភាពជាច្រើន ដោះស្រាយការបំពានដោយគ្មានតំបន់ហាមឃាត់ ហើយអំពើពុករលួយ ការខ្ជះខ្ជាយត្រូវបានទប់ស្កាត់ជាបណ្តើរៗ ដោយបានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវក្បាលម៉ាស៊ីនរដ្ឋផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top