ព័ត៌មាន

សម័យប្រជុំលើកទី ១៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើការពិភាក្សាលើបញ្ហាសំខាន់ៗ

សម័យប្រជុំលើកទី ១៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនៅទីក្រុងហាណូយក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី១១ និងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។
  អង្គប្រជុំមួយនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៥ (រូបថត៖ TTXVN)  

ទាក់ទងនឹងការងារតាក់តែងច្បាប់ នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពីមុខងារ ភារកិច្ច សិទ្ធិអំណាច និងការរៀបចំរចនាសម្ព័ន្ធរបស់គណៈកម្មាធិការទទួលបន្ទុកការងារសមាជិករដ្ឋសភា។

ចំពោះបញ្ហាសេដ្ឋកិច្ច-សង្គម គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា និងផ្តល់់សេចក្តីសម្រេចចិត្តលើគោលជំហរផ្លាស់ប្តូរគោលដៅប្រើប្រាស់ព្រៃឈើ ដីព្រៃ និងដីដាំដំណាំស្រូវពី ២ រដូវឡើងទៅ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ភាគខាងកើត ដំណាក់កាល ២០២១-២០២៥; ហើយ ផ្តល់យោបល់លើរបាយការណ៍ស្តីពីជំនឿនសាងសង់ផ្លូវ Truong Son ខាងកើតផងដែរ។

នៅក្នុងសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការបូកសរុបសម័យប្រជុំលើកទី ៣ និងផ្តល់យោបល់ជាបឋម ស្តីពីការរៀបចំសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៥៕


top