ព័ត៌មាន

សម័យប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី១៥ ស្តីពីការអនុវត្ត DOC


 អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung អញ្ជើញថតរូបអនុស្សវរីយ៍
ជាមួយមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិន (រូបថតៈ VOV) 

 នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០១៨ នៅខេត្តហ៊ូណាន(ចិន​) សមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) និងចិន​បាន​រៀប​ចំកិច្ចប្រជុំម​ន្ត្រីជាន់ខ្ពស់ (SOM) លើកទី១៥អា​ស៊ាន - ចិនស្តីពីការអនុវត្ត​សេចក្តីប្រកាស​ ស្តីពី​ការ​ប្រព្រឹត្ត​​របស់​ភាគី​​នានា ​នៅក្នុងសមុទ្រខាង​កើត (DOC)។ អនុរដ្ឋមន្ត្រី​ការបរទេសវៀតណា​ម​ លោក Nguyen Quoc Dung ប្រធាន​ SOM អាស៊ាន​ វៀតណាម​បានដឹក​នាំ​គណៈ​ប្រតិភូ​វៀត​ណាម ចូ​លរួមក្នុងកិច្ចប្រជុំនេះ។
 ​
SOM-DOC ១៥ បានពិភាក្សាអំពីស្ថា​នភាពអនុវត្តន៍ DOC ​ដោយបន្តអះអាងនូវសារៈ​សំខាន់ នៃការ​គោរព​យ៉ាង​​​ពេញ​លេញ​ប្រកប​ដោយ​​ប្រសិទ្ធភាព ចំពោះការរក្សាកិ​ច្ចសន្ទនា សហប្រតិបត្តិ​កា​រ​ដើម្បី​សន្តិភាព​​និង​ស្ថិរភាព​​នៅសមុទ្រខាង​កើត។ អង្គប្រជុំក៏បា​នសង្កត់ធ្ងន់ទៅ​លើភាពចាំបាច់ គឺត្រូវពង្រឹង​និងពង្រីក​វិធាន​ការកសាង​​ទំនុកទុកចិត្តក្នុង​ក្របខ័ណ្ឌអនុវត្ត​ន៍ ​DOC។
 
អញ្ជើញថ្លែង​មតិនៅ SOM-DOC អនុរដ្ឋមន្ត្រីការបរទេសវៀត​ណាម លោក Nguyen Quo​c Dung បានអះអាង​នូវសារៈ​សំខាន់​ នៃការអនុវ​​ត្ត​​ពេញ​លេញ​ប្រកប​ដោយ​​ប្រសិទ្ធ​ភាព ​DOC សម្រាប់ការរក្សាសន្តិភាព ​ស្ថិរភាព​និងសន្តិសុខ​តំបន់​។ ស្តីពីទិ​សដៅកសាង COC អនុរដ្ឋមន្ត្រី លោក ​Nguyen Quoc Dung បានអះអាង​នូវទស្សនៈ​របស់វៀត​ណាមចំពោះ​ឯកសារនេះ តាមនោះ CO​C ត្រូវមានលក្ខណៈ​ចាប់​បង្ខំ​ផ្នែក​គតិយុត្តិនិង​ជាឧបករណ៍​បញ្ជាណែ​នាំ​ការប្រតិ​បត្តិរបស់ភាគីនានា​នៅសមុទ្រខាងកើត ឲ្យ​មាន​ខ្លឹមសាសមស្រប​ជាមួយ​​ច្បាប់​​អន្តរជាតិ ជាពិសេស​​​គឺ​អនុសញ្ញា​អង្គការ​​​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ​១៩៨២​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top