ព័ត៌មាន

សម័យប្រជុំ JVBC-4 ទទួលបានលទ្ធផលជាវិជ្ជមាន

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានវាយតម្លៃថា សម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ី ទទួលបានលទ្ធផលជាវិជ្ជមានលើបញ្ហាជាច្រើន។
  រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានអញ្ជើញធ្វើសន្និសីទកាសែត  

នាថ្ងៃទី ២០ កក្កដា ក្រោយពីកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម - ឥណ្ឌូនេស៊ី (JCBC-4) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២០ កក្កដាដដែល រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានអញ្ជើញធ្វើសន្និសីទកាសែតដើម្បីជូនដំណឹងអំពីលទ្ធផលនៃសម័យប្រជុំ។

អញ្ជើញថ្លែងនៅក្នុងសន្និសីទកាសែត រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានវាយតម្លៃថា សម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ី ទទួលបានលទ្ធផលជាវិជ្ជមានលើបញ្ហាជាច្រើន។ ភាគីទាំងពីរបានឯកភាពគ្នាលើកទឹកចិត្តដល់ ក្រុមហ៊ុនអាកាសចរណ៍នានាបង្កើនជើងហោះហើរ និងពិចារណាបើកផ្លូវហោះហើរថ្មី តភ្ជាប់គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍។ លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានឯកភាពគ្នាពង្រឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រតាមរយៈការបង្កើនទំនុកទុកចិត្តនយោបាយ ជំរុញយន្តការសហប្រតិបត្តិការទ្វេភាគី រក្សាសន្ទុះកំណើនពាណិជ្ជកម្ម និងការវិនិយោគ។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រួមមានវិស័យការពារជាតិ សន្តិសុខ កសិកម្ម ថាមពល ទេសចរណ៍ និងការតភ្ជាប់។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi បានសង្កត់ធ្ងន់ថា សម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ី បន្តពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។  ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូនោះ  ភាគីទាំងពីរបានឯកភាពគ្នាជំរុញការសម្រេចរួចរាល់ផែនការសកម្មភាពដំណាក់កាល ២០២៤ - ២០២៨ ដូចជាទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។

សម័យប្រជុំលើកទី ៥ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឥណ្ឌូណេស៊ីនឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៤ ឬ ឆ្នាំ២០២៥ ផងដែរ៕


top