ព័ត៌មាន

សមុទ្រខាងកើត-ប្រធានបទស្នូលនៃសិក្ខាសាលាអន្តរជាតិស្ដីអំពីសមុទ្រឥណ្ឌា


ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ Huy Bình-Đăng Chính/Vietnam+)

នាថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៦ ទីក្រុង New Delhi បានប្រារព្ធសិក្ខាសាលាអន្តរជាតិ​ស្ដីអំពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ ដែលកំពុងងើបឡើងនៅសមុទ្រ​ឥណ្ឌា​ដោយ​ មានការចូលរួមរបស់អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ ឯកអគ្គរដ្ឋ​ទូត​របស់ឥណ្ឌា និងប្រទេស​ដទៃទៀត។ ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ Baladas Ghoshal ដែល​ជាអ្នក​ប្រាជ្ញ​ល្បី​ឈ្មោះ នៃសមាគមស្រាវជ្រាវសមុទ្រឥណ្ឌា (SIOS) បានចាត់ទុកថា សមុទ្រខាងកើត​កំពុង​លេច​ឡើងដូច​ជាចំណុចក្ដៅសំខាន់មួយ មិនត្រឹមតែទាក់ ទិនដល់ប្រទេស​នានាក្នុងតំបន់ប៉ុណ្ណោះទេ ថែម​ទាំង​នៅខាង​ក្រៅតំបន់ទៀត​ផង នៅពេលចិនកំពុង​ដំណើរការអំពើសាងសង់ និងដាក់​ពង្រាយ​យោធានៅ​តំបន់ សមុទ្រ​នេះ។ ឧត្តមសេ​នីយ៍ត្រីកងទ័ពជើងទឹក ឥណ្ឌាលោក O P Sharma បានដក ស្រង់ច្បាប់អន្តរជាតិ​ដើម្បី​បញ្ជាក់​ថា ការដែលចិនប្រកាសអំពីអធិបតេយ្យភាព ចំពោះតំបន់ភាគច្រើន​នៅសមុទ្រ​ខាងកើត​គឺមិន​ត្រឹម​ត្រូវ​តាមច្បាប់អន្តរជាតិ និងអនុសញ្ញាអ.ស.បស្ដីអំពី​ច្បាប់សមុទ្រ១៩៨២ (UNCLOS) ដែលចិនក៏​ជាសមា​ជិក​ដែរ។ ក្នុងបទសន្ទរកថា​របស់ខ្លួន លោក Vo Xuan Vinh នៃវិទ្យាស្ថានស្រាវជ្រាវ អាស៊ីអាគ្នេយ៍ (ISAS) ចំណុះ​សភាបណ្ឌិតវិទ្យាសាស្ត្រសង្គម​វៀតណាម បាន​ថ្កោលទោសអំពើដោយ​ឯកតោភាគី​របស់​ចិន​នៅស​មុទ្រ​ខាង​កើត ហើយ​អះអាង នូវអធិបតេយ្យភាព​ដ៏ស្របច្បាប់ របស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top