ព័ត៌មាន

សមាជិកសភាគាំទ្រគោលជំហរលើកលែងពន្ធលើការប្រើប្រាស់ដីកសិកម្មប្រមាណ៧៥០០ពាន់លានដុងក្នុងមួយឆ្នាំ

យោងតាមឯកសារនេះថា រដ្ឋាភិបាលលើកសំណើរលើកលែងពន្ធលើការប្រើប្រាស់ដីកសិកម្មក្នុងចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ចំពោះផ្ទៃដីកសិកម្មទាំងស្រុង ក្នុងតម្លៃ៧៥០០ពាន់លានដុង។

តាមរបៀបវារៈនៃសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនីតិកាល ទី១៤ នាថ្ងៃទី២៥ ឧសភា រដ្ឋសភាបានពិភាក្សាតាមវីដេអូអំពីសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តស្ដីពីការលើកលែងពន្ធលើការប្រើប្រាស់ដីកសិកម្មក្នុងដំណាក់កាលឆ្នាំ២០២១-២០២៥។ យោងតាមឯកសារនេះ
ថា រដ្ឋាភិបាលលើកសំណើរលើកលែងពន្ធលើការប្រើប្រាស់ដីកសិកម្មក្នុងចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ ចំពោះផ្ទៃដីកសិកម្មទាំងស្រុង ក្នុងតម្លៃ៧៥០០ពាន់លានដុង។ នៅខាងក្រៅកិច្ចប្រជុំ សមាជិកសភាជាច្រើនបានយល់ស្របនឹងសំណើនេះ ដោយសារតែនេះជាការជួយឧបត្ថម្ភដោយផ្ទាល់ដល់ប្រជាកសិករ ព្រមទាំងជាប្រភពទុនវិនិយោគដោយផ្ទាល់ដ៏សំខាន់ចំពោះវិស័យកសិកម្ម ជនបទ ដែលជួយឲ្យប្រជាកសិករបោះទុន ពង្រីកទ្រង់ទ្រាយផលិតកម្ម លើកកំពស់ផលិតភាព គុណភាពរបស់ផលិតផល តាមនោះលើកស្ទួយជីវភាពរបស់នៅ ផងដែរ។ សមាជិកសភា Do Van Sinh នៅមណ្ឌល Quang Tri បានចាត់ ទុកថា៖

“ខ្ញុំគាំទ្រយ៉ាងខ្លាំងចំពោះការលើកលែងពន្ធ ក្របខ័ណ្ឌមុខសញ្ញាដែលទទួលបានផល ជាពិសេសគឺចំពោះប្រជាកសិករនិងតំបន់ជនបទ ការលើក លែងពន្ធ១ដុងសម្រាប់ពួកគេគឺប្រសើរថ្លៃថ្លាណាស់ដើម្បីពង្រីកផលិតកម្ម សន្សំ សម្ចៃទុនដើម្បីបន្តអភិវឌ្ឍ”៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top