ព័ត៌មាន

សមាជិករដ្ឋសភាស្នើដំណោះស្រាយដើម្បីជំនះលើការលំបាកនៃខឿនសេដ្ឋកិច្ច

នាព្រឹកថ្ងៃទី ២៥ ឧសភា នៅទីក្រុងហាណូយ រដ្ឋសភាបានពិភាក្សាតាមក្រុម អំពីស្ថានភាពសេដ្ឋកិច្ចសង្គម និងសំណើកាត់បន្ថយពន្ធលើតម្លៃបន្ថែមចំនួន ២%។

ទាក់ទិននឹងបញ្ហានានានៃខឿនសេដ្ឋកិច្ច ប្រតិភូជាច្រើនបានសម្តែងការព្រួយបារម្ភនៅ ពេលដែលបរិយាកាសវិនិយោគ និងអាជីវកម្មត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងពីខាងក្រៅ ក៏ដូចជាពីកត្តាផ្ទៃក្នុងរបស់វៀតណាម។ លោក Le Thanh Van សមាជិករដ្ឋសភាខេត្ត Ca Mau ចាត់ទុកថា ការលំបាកក្នុងឆ្នាំនេះមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះវាត្រូវបាន រំពឹងទុកនៅពេលពិភាក្សាអំពីសេណារីយ៉ូកំណើនហើយ។ អំពីដំណោះស្រាយ បើតាម លោក Van រដ្ឋាភិបាលចាំបាច់ត្រូវមានកម្មវិធីឆ្លើយតបរយៈពេលខ្លីចំពោះស្ថានការណ៍ ដោយផ្តោតលើគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុ។ ចំណែក ឯលោក Dinh Ngoc Minhសមាជិកគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាបានចាត់ទុក ថា នៅពេលនេះ រដ្ឋាភិបាលគួរតែជ្រើសរើសហើយផ្តោតលើដំណោះស្រាយតែ១ដល់ ២ប៉ុណ្ណោះ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចងើបឡើងវិញបានល្អ។ លោក Minh បានស្នើឱ្យ ស្វែងរកដំណោះស្រាយដើម្បីឲ្យសហគ្រាសអាចរក្សាប្រតិបត្តិការនិងអភិវឌ្ឍន៍។ តាម នោះ រដ្ឋសភាគួរតែមានសេចក្ដីសម្រេចចិត្តដាច់ដោយឡែកមួយ ដើម្បីអភិវឌ្ឍន៍សហ គ្រាស ស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងនោះរួមមានគោលនយោបាយពន្ធដារ ក៏ដូចជាបរិ យាកាសធុរកិច្ចអំណោយផល។ ទន្ទឹមនឹងនេះ ការបើកចំណាយទុនវិនិយោគសាធា រណៈក៏ជាដំណោះស្រាយដ៏សំខាន់ផងដែរ៕


top