ព័ត៌មាន

សមាជិកគ្រួសារនៃប្រធានគណៈប្រតិភូបេសកកម្មរំដោះប៉ាឡេស្ទីន (PLO) ត្រូវតែ ចាកចេញពីអាមេរិកយ៉ាងឆាប់ៗ


ប្រធានគណៈប្រតិភូបេសកកម្មរំដោះប៉ាឡេស្ទីន (PLO) លោក Husam Zomlot

 ក្នុងបរិបទទំនាក់​ទំនងរវាងសហរដ្ឋអាមេរិកនិងអាជ្ញាធរប៉ាឡេស្ទីនកាន់តែ ​អាក្រក់ៗ​នោះសហរដ្ឋអាមេរិក​បានដក​ហូតទិដ្ឋាការ​របស់សមាជិកក្រុមគ្រួសាររបស់​ប្រធានគណៈប្រតិភូបេសកកម្ម​រំដោះប៉ាឡេស្ទីន ​(PLO) លោក​ Husam Zomlot​ នៅអាមេរិក។​

ឆ្លើយ​​សំណួរទៅកាន់សារព័ត៌មាននាថ្ងៃទី១​៦ ខែកញ្ញា ឆ្នាំ​២០១៨ លោក Husam Zomlot បាន​ជូន​ដំណឹង ថា​សមាជិក​គ្រួសាររបស់លោក រួមទាំងប្រពន្ធ​និងកូនពីរ នាក់ទៀត​បាន​ចាក​ចេញ​ពីអាមេរិក​បន្ទាប់​ពីទទួល​បាន​ដំណឹង​ទិដ្ឋាការរបស់ពួកគេនឹងផុតកំណត់នៅ ​ពេលដែលការិយាល័យ PLO ​ប្រចាំនៅទីក្រុង វ៉ាស៊ីនតោ​ន នឹង​ត្រូវ​បាន​បិទនាខែខាងមុខ ទោះបីជា ទិដ្ឋា​ការរបស់សមាជិកគ្រួសារ​ របស់​លោក​មាន​សុពុលភាព​រហូតមក​ដល់​ឆ្នាំ ​២០២០ ក៏ដោយ។
 ​
យោង​តាមលោក Zomlot ក្នុងកិច្ចពិភាក្សាអំពីការបិទគណៈប្រតិភូបេសកកម្ម PLO កាលពីសប្តាហ៍មុននោះ មជ្ឈដ្ឋាន​មន្ត្រីក្រសួងការបរទេសអាមេរិកបាន​ ជូន​ដំណឹង​ដល់មិត្ត​រួមការ​ងារ​របស់​លោក​ថាទិដ្ឋាការ​និង​កូន​របស់​​លោកគឺពឹង​ផ្អែក លើគណៈប្រតិភូ​បេសកកម្ម PLO ហេតុដូច្នេះហើយវានឹងផុ​តកំណត់បន្ទាប់​ពី ការិយាល័យ​​នេះត្រូវបាន​បិទផង​ដែរ​៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 


top