ប្រធានសមាគមខ្មែរ-វៀតណាម លោក Chau Van Chi ប្រគល់ត្រានិងលក្ខន្តិកៈដល់សមាជិកសាខាតាមខេត្ត ក្រុងនានា (រូបថតៈ VOV)
ក្រសួងមហាផ្ទៃកម្ពុជាទើបនឹងចេញផ្សាយសេចក្តីសម្រេចចិត្តអនុញ្ញតឲ្យ “សមាគមខ្មែរ-វៀតណាម នៅកម្ពុជា” (KVA) ចុះឈ្មោះក្នុងបញ្ជីឈ្មោះសមាគមរបស់ក្រសួងមហាផ្ទៃកម្ពុជា ជំនួសឲ្យឈ្មោះចាស់គឺ “សម្ព័ន្ធសមាគមខ្មែរ-វៀតណាម នៅព្រះរាជាណាចក្រកម្ពុជា” ដែលបានបង្កើតកាលពីឆ្នាំ២០០៣។
ភ្លាមៗបន្ទាប់ពីការសម្រេចចិត្តនោះ នាថ្ងៃទី១៦មិថុនា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា សមាគមខ្មែរ-វៀតណាមនៅកម្ពុជាបានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្ត លក្ខន្តិកៈនិងត្រាថ្មីសម្រាប់សាខាសមាគមខ្មែរ-វៀតណាមនៅតាមខេត្ត ក្រុងនានារបស់កម្ពុជា។
តំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅកម្ពុជា លោក Chau Van Chi ប្រធានសមាគមខ្មែរ-វៀតណាម នៅកម្ពុជាបានឲ្យដឹងថា ការដែលសមាគមខ្មែរ-វៀតណាម នៅកម្ពុជាក៏ដូចជាសាខាតាមខេត្ត ក្រុងដែលទទួលបានសេចក្តីសម្រេច លក្ខន្តិកៈនិងត្រាថ្មីនឹងបង្កលក្ខណៈងាយស្រួលជាងសម្រាប់សមាគមដំណើរសកម្មភាពបម្រើសហគម ជួយបងប្អូនវៀត ណាមស្ថិរភាពជីវភាពរស់នៅ និងសម្របខ្លួនយ៉ាងល្អថែមទៀតទៅក្នុងសង្គមកម្ពុជា។ លោក Chau Van Chi បានសង្កត់ធ្ងន់ថា សមាគមខ្មែរ-វៀតណាម ធ្វើសកម្មភាពដោយគ្មានស្វែងរកប្រាក់ចំណេញ គ្មានការរើសអើងពូជសាសន៍ សាសនា មិនធ្វើនយោបាយ និងមិនធ្វើជាឧប ករណ៍របស់គណៈបក្សណាៗទាំងអស់។ ពោលគឺសមាគមត្រឹមតែបម្រើផលប្រយោជន៍របស់ សមជិកនៃសមាគមតែប៉ុណ្ណោះ។
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu ៖Quang Minh បានជឿជាក់ថា៖ ដោយប្រពៃណីធ្វើសកម្មភាពរបស់សមាគមតាមរយៈពេល៣០ឆ្នាំកន្លងទៅនោះ ក្នុងនាមជានីតិបុគ្គលនិងរចនាសម្ព័ន្ធមានចំណុចថ្មីច្រើន ដែលបានរដ្ឋអំណាចកម្ពុជាទទួលស្គាល់ សមាគមនឹងបន្តមានសកម្ម ភាពសកម្មនិងពោរពេញទៅដោយផលប្រ យោជន៍ជូនសហគមន៍ក៏ដូចជាសង្គមកម្ពុជា រួមចំណែកសក្តិសមទៅក្នុងការបង្កើនចំណងមិត្តភាពប្រពៃណីរវាងកម្ពុជានិងវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម