ព័ត៌មាន

សមាគមខ្មែរ - វៀតណាមនៅកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី ៤៤ នៃទិវាបង្រួបបង្រួមជាតិ


 ប្រធានសាខាសមាគមខ្មែរ-វៀតណាមនៅរាជធានីភ្នំពេញ លោក Huynh Minh Phu  អញ្ជើញថ្លែងក្នុងពិធី
 

 នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ​២០១៩ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា សមាគមខ្មែរ - វៀត​ណាម​ នៅកម្ពុជា បានប្រារព្ធពិធីមីទ្ទីង ដើម្បីអបអរសាទរខួបលើកទី ៤៤ នៃទិវារំដោះភាគខាងត្បូង បង្រួប​បង្រួម​ជាតិ​ (៣០ មេសា ១៩៧៥- ៣០ មេសា ២០១៩)។ 
 
អញ្ជើញ​រចូលរួមក្នុងពិធីនេះមានវត្តមានតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា ស្ថា ប័នតំណាង​នានា​របស់​វៀត​ណា​មនៅកម្ពុជានិងអាណិកជនវៀតណាមជាច្រើននាក់ ដែលកំពុងរស់នៅ​ក្នុងរាជ​ធានី​ភ្នំពេញ​និង​ខេត្ត​ក្រុង​នានាផ​ង​ដែរ។
 
នៅក្នុងពិធីនេះ​ ប្រធានសាខាសមាគមខ្មែរ-វៀតណាមនៅរាជធានីភ្នំពេញ លោក Huynh Minh Phu បាន​រំលឹក​ឡើង​​វិញ នូវប្រពៃណីតស៊ូបដិវត្តន៍យ៉ាងអង់អាចក្លាហានរបស់ប្រទេសជាតិ ក៏ដូចជា តបស្នងសងគុណ​ដល់​យុទ្ធ​ជន​ពលី​ យុទ្ធជនពិការ យុទ្ធជន រងជំងឺ និងគ្រួសារមានគុណបំណាចចំពោះបដិវត្តន៍ ដែល​ធ្លាប់​ចូល​រួម​ការ​តស៊ូ​ប្រយុទ្ធ​ ដើម្បីបុព្វហេតុរំដោះប្រទេសជាតិ នាំមកឯករាជ្យនិងសេរីភាពជូនចំពោះប្រទេសជាតិ។
 
តាងនាម​សហគមន៍អាណិកជន លោក Huynh Minh Phu បានអះអាងថា សមាគមខ្មែរ-វៀតណាម នឹងបន្ត​បង្កើត​សាមគ្គីភាព​ជាងទៀត ជាពិសេស បង្កើន​សាមគ្គីភាព មិត្តភាពជាមួយ​ប្រជាជន​និង​រដ្ឋ​អំណាចគ្រ​ប់​ជាន់​ថ្នាក់​របស់កម្ពុជា រួមទាំងផ្សព្វ ផ្សាយយ៉ាងទូលំទូលាយដើម្បី​បងប្អូន​អាណិក​ជន​គោរព​ច្បាប់​នៃប្រទេស​សាមី​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top