ព័ត៌មាន

សមមិត្តដូ​មឿយ (Do Muoi) - អតីត​អគ្គលេខាបក្សកុម្មុយនិស្ត​វៀតណាមបាន​ទទួល​មរណៈភាព

 

សមមិត្ត​ ដូមឿយ (Do Muoi) អតីត​អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត​វៀតណាម

រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តាម​ព័ត៌មានពីគណៈកម្មាការ​ការពារ ថែរក្សា​សុខភាព​កម្មាភិបាល​មជ្ឈិម សមមិត្តដូ​មឿយ (Do Muoi) - អតីត​អគ្គលេខាបក្សកុម្មុយនិស្ត​វៀតណាមបាន​ទទួល​មរណៈភាព  នៅ​ម៉ោង ២៣ និង ១២ នាទី​ នា​ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៨ នៅ​មន្ទីរពេទ្យមជ្ឈិម​យោធា ១០៨  ក្នុងជន្មាយុ ១០១ ឆ្នាំ ដោយជរាពាធ។ ទោះបី​លោក​បាន​ទទួល​ការព្យាបាល​អស់​កម្លាំង​កាយចិត្ត​ពី​​វេជបណ្ឌិត អ្នក​ជំនាញ​​ទាំង​ក្នុង​ស្រុក​និង​​បរទេស និង​ការ​​ថែរក្សាពី​គ្រួសារ​ក៏​ដោយ​./.

ទីភ្នាក់​ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម


 


top