ព័ត៌មាន

សមតុល្យពាណិជ្ជកម្មបញ្ច្រាស រយៈពេល ១០ ខែ អតិរេកពាណិជ្ជកម្មសម្រេចបាន ១២៥ លានដុល្លារ

យោងតាមទិន្នន័យថ្មីបំផុតដែលអគ្គនាយកដ្ឋានគយចេញផ្សាយបានបង្ហាញថា ក្នុងខែតុលា ឆ្នាំ ២០២១ តម្លៃនៃការនាំចូលនិងនាំចេញសរុបរបស់ប្រទេសទាំងមូលឈានដល់ ៥៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២,៤% បើប្រៀបធៀបនឹងខែមុន ជាមួយនឹងសមតុល្យពាណិជ្ជកម្មមានអតិរេក ២,៧៤ ពាន់លានដុល្លារ។

ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២១ តម្លៃនៃការនាំចេញសរុបរបស់វៀតណាមឈានដល់ ២៦៩,៧៧ ពាន់លានដុល្លារអាមេរិក ខណៈដែលតម្លៃនាំចូលសរុបរបស់ប្រទេសទាំងមូលឈានដល់ជិត ២៦៧,៦៥ ពាន់លានដុល្លារ ហើយសមតុល្យពាណិជ្ជកម្មមានអតិរេកចំនួន ១២៥ លានដុល្លារ។ លទ្ធផលនេះត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមាននៃសេដ្ឋកិច្ចវៀតណាម ដែលបង្ហាញថា ការនាំចេញបន្តសម្រេចបាននូវអត្រាកំណើនដ៏ល្អ។

យោងតាមទិន្នន័យនៃអគ្គនាយកដ្ឋានគយ ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២១ ពាណិជ្ជកម្មទំនិញរបស់វៀតណាមជាមួយអាស៊ីឈានដល់ជាង ៣៤៩ ពាន់លានដុល្លារអាមេរិក ដោយបន្តស្រូបយកសមាមាត្រខ្ពស់បំផុតនៃតម្លៃនាំចូលនិងនាំចេញរបស់ប្រទេសទាំង មូល; បន្ទាប់មកគឺអាមេរិក អឺរ៉ុប អូសេអានី អាហ្វ្រិក។

មុខទំនិញនាំចេញទាំងអស់បានកើនឡើងដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍ និងគ្រឿងបន្លាស់ផ្សេងទៀត; ដែកថែប; កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក គ្រឿងបន្លាស់ និងទូរស័ព្ទ ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top