ព័ត៌មាន

សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងជាមួយរណសិរ្សមាតុភូមិវៀតណាម

នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅប្រទេសចិន ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនលោក Yu Zhengsheng បានអញ្ជើញទទួលជួបជាមួយអនុប្រធាន រណសិរ្សមាតុភូមិវៀតណាម លោកស្រី  Truong Thi Ngoc Anh និងគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមដែលកំពុងបំពេញ ទស្សនកិច្ចការងារនៅចិន ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៧ ខែកញ្ញា។ 


នៅក្នុងជំនួបនេះ លោកស្រី Truong Thi Ngoc Anh បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរគប្បីបង្កើនការជួបប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់ រួមចំណែកទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពវៀតណាម-ចិនផងដែរ។

រីឯខ្លួនវិញ ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន លោក Yu Zhengsheng បានអះអាងថា បក្ស​​និងរដ្ឋចិនជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាពជាមួយវៀតណាមនិងមានបំណងរួមជាមួយវៀតណាមបង្កើន​ការជួបប្រាស្រ័យ ក្នុងនោះមានទំនាក់ទំនងរវាងសភា ប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ជាមួយរណសិរ្សមាតុភូមិវៀតណាម តាមនោះនាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួម​ចំ​ណែកទៅក្នុងសន្តិភាព ស្ថិរភាពរបស់តំបន់ និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top