
សភាតំបន់ Wallonie ពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU
នេះជាព្រឹត្តិការណ៍សំខាន់របស់សភាតំបន់ Wallonie ដើម្បីត្រៀមរៀបចំអោយរដ្ឋសភានិងរដ្ឋអំណាចតំបន់នេះ ពិនិត្យមើល និងផ្តល់មតិចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុង Namur ដោយមានការចូលរួមរបស់សមាជិកសភាជាច្រើន នៃគណបក្សផ្សេងៗ និងដំណាងអង្គការក្រៅរដ្ឋាភិបាល អាជីវករ និងអ្នកកាសែតជាច្រើន។
អញ្ជើញចូលរួម និងថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបែល្ស៊ីកនិងជាប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Vuong Thua Phong បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សភាតំបន់ Wallonie ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU៕
តាម VOV5-វិទ្យុសម្លេងវៀតណាម