ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

សប្បាយរីករាយនិទាឃរដូវនៅព្រំដែនភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជននៅខេត្ត យ៉ាឡាយ

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងបរិយាកាសសោមនស្សរីករាយទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ កងពល ១៥ បានរៀបចំកម្មវិធី 'និទាឃរដូវនៅព្រំដែន ភ្ជាប់មនោសញ្ចេតនាជ្រាលជ្រៅកងទ័ព និងប្រជាជន' នៅឃុំ អៀក្រាយ ខេត្ត យ៉ាឡាយ ដោយពាំនាំមកនូវភាពកក់ក្តៅនៃនិទាឃរដូវមកជូនមាមីងបងប្អូនជនជាតិ​ភាគតិច​នៅតំបន់ព្រំដែនភាគខាងលិចរបស់ខេត្ត។ ក្នុងកម្មវិធីនេះ កងពល ១៥ និងអង្គភាពសេដ្ឋកិច្ច - ការពារជាតិ ៧១៥ បានជូនឧបត្ថម្ភរាប់រយចំណែកដល់អ្នក​ទទួលផល គោលនយោបាយ និងក្រុមគ្រួសារក្រីក្រ។ ដោយឡែកអង្គភាពសេដ្ឋកិច្ច - ការពារជាតិ ៧១៥ បានជូន​ឧបត្ថម្ភជិត ៩០០ ចំណែក។
xuan-bien-gioi-4.jpg
ទិវាបុណ្យនំបាញ់ជឹង (នំអន្សមបួនជ្រុង) បៃតង តូប "០ ដុង" ទាក់ទាញកម្មាភិបាល យុទ្ធជន និងប្រជាជនជាច្រើនអញ្ជើញចូលរួម បង្កើតបរិយាកាសសាមគ្គីភាព ជិតស្និទ្ធរវាងកងទ័ព និងប្រជាជន។
xuan-bien-gioi-1.jpg
កងពល ១៥ និងអង្គភាពសេដ្ឋកិច្ច - ការពារជាតិ ៧១៥ ចែកជូនឧបត្ថម្ភចំនួន ៩០០ ចំណែកដល់អ្នកទទួលផល​គោលនយោបាយ ក្រុមគ្រួសារក្រីក្រ។
xuan-bien-gioi-3.jpg
ទិវាបុណ្យនំបាញ់ជឹងបៃតង តូប "០ ដុង" ទាក់ទាញកម្មាភិបាល យុទ្ធជន និងបងប្អូនជនជាតិអញ្ជើញចូលរួម។
xuan-bien-gioi-2.jpg
កងពល ១៥ និងអង្គភាពសេដ្ឋកិច្ច - ការពារជាតិ ៧១៥ ចែកជូនឧបត្ថម្ភចំនួន ៩០០ ចំណែកដល់អ្នកទទួលផល​គោលនយោបាយ ក្រុមគ្រួសារក្រីក្រ។
xuan-bien-gioi-6.jpg
ល្បែងប្រជាប្រិយក្នុងទិវាបុណ្យទាក់ទាញកម្មាភិបាល យុទ្ធជន និងប្រជាជនចូលរួមយ៉ាងកុះករ រួមចំណែករឹតបន្តឹង​សាមគ្គីភាពរវាងកងទ័ព និងប្រជាជន លម្អរូបភាពកងទ័ពក្នុងដួងចិត្តបងប្អូនជនជាតិ។
xuan-bien-gioi-5.jpg
ទិវាបុណ្យនំបាញ់ជឹងចូលរួមចំណែកបង្កើតសាមគ្គីភាព ជិតស្និទ្ធ ភាពកក់ក្តៅរបស់បងប្អូនជនជាតិ។

តាមផែនការ លើកទី ១ ក្នុងឆ្នាំ ២០២៦ កងពល ១៥ នឹងចែកចំនួន ៣០.០០០ ចំណែក ដោយមានតម្លៃសរុបជាង ២៣ ពាន់លានដុងជូនដល់កម្មាភិបាល ពលករ និងប្រជាជននៅតំបន់​ព្រំដែន៕


top