ព័ត៌មាន

សប្តាហ៍ទេសចរណ៍ “ទីក្រុងហូជីមិញ-ទីក្រុងដែលខ្ញុំស្រលាញ់”

រួមជាមួយនឹងមហោស្រពទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២១ នោះ សប្តាហ៍ទេសចរណ៍ត្រូវបានគេរំពឹងថានឹងជាជំហានមួយសម្រាប់ការស្ដារ និងអភិវឌ្ឍន៍វិស័យទេសចរទីក្រុងនិយាយដោយឡែកនិងទេសចរណ៍វៀតណាមនិយាយរួមឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាផងដែរ។

ពិធីបំផុសសប្តាហ៍ទេសចរណ៍ “ទីក្រុងហូជីមិញ - ទីក្រុងដែលខ្ញុំស្រលាញ់” (រូបថត៖ VNA)


នាព្រឹកថ្ងៃទី២៤ ខែធ្នូ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានរៀបចំពិធីបំផុសសប្តាហ៍ទេសចរណ៍ “ទីក្រុងហូជីមិញ - ទីក្រុងដែលខ្ញុំស្រលាញ់”។ នេះគឺជាលើកទីមួយហើយដែលសប្តាហ៍ទេសចរណ៍ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ ពោលគឺនៅសប្ដាហ៍ចុងក្រោយឆ្នាំ ២០២១ ក្នុងបរិបទដែលទីក្រុងកំពុងស្ដារសេដ្ឋកិច្ច សង្គមឡើងវិញក្នុងលក្ខខ័ណ្ឌសម្របខ្លួនប្រកបដោយសុវត្ថិភាពជាមួយជំងឺរាតត្បាតកូវីដ ១៩។

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ទេសចរណ៍ “ទីក្រុងហូជីមិញ - ទីក្រុងដែលខ្ញុំស្រលាញ់”នោះ ក្រៅពីសកម្មភាព ឧទ្ទេសនាមរូបភាពអំពីគោលដៅទេសចរណ៍លេចធ្លោ និងវិសេសវិសាលរបស់ទីក្រុងនោះ ក៏មានសកម្មភាពតាំងពិព័រណ៍រូបថត ការដង្ហែរក្បួនកង់ ការស្វែងយល់អំពីម្ហូបអាហារ សិល្បៈតាមដងផ្លូវ  (Street Show ) – ដោយតភ្ជាប់រវាងសិល្បៈសហសម័យពិភពលោកជាមួយនឹងតន្ត្រីប្រពៃណី នៅប៉ុស្តិ៍ប្រៃសណីយ៍មជ្ឈមណ្ឌលទីក្រុងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣១ ធ្នូ។

យោងតាម មន្ទីរទេសចរណ៍ទីក្រុងហូជីមិញនោះ រួមជាមួយនឹងមហោស្រពទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២១ នោះ សប្តាហ៍ទេសចរណ៍ត្រូវបានគេរំពឹងថានឹងជាជំហានមួយសម្រាប់ការស្ដារ និងអភិវឌ្ឍន៍វិស័យទេសចរទីក្រុងនិយាយដោយឡែក និងទេសចរណ៍វៀតណាមនិយាយរួមឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top