នាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ ស្ថានទូតវៀតណាមបានរួមសហការ ជាមួយក្រសួង វប្បធម៌អេហ្ស៊ីបរៀបចំព្រឹត្តិការណ៍ សប្តាហ៍តាំងពិព័រណ៌រូបថត ស្តីពីវៀតណាមនៅ ក្រុងគែប្រទេសអេហ្ស៊ីប។ អញ្ជើញចូលរួមពិធីនេះមានវត្តមានអនុរដ្ឋមន្ត្រីក្រសួង វប្បធម៌អេហ្ស៊ីបលោក Camelia Sobhi រួមទាំងតំណាងអង្គទូតនានា មជ្ឈដ្ឋាន សិល្បៈ សារព័ត៌មាន និងមិត្តភក្តិអន្តរជាតិនៅក្រុងគែផងដែរ។

ទិដ្ឋភាពនៅការតាំងពិព័រណ៍
នៅក្នុងការតាំងពិព័រណ៌នេះ តំណាងនានាបានទៅទស្សនាបរិយាកាស តាំង បង្ហាញរូបថតរាប់រយសន្លឹក ស្តីពីវប្បធម៌តំបន់ របស់វៀតណាម និងពិសារភេសជ្ជៈ ដូចជាតែនិងកាហ្វេជាដើម។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Do Hoang Long បានឲ្យដឹងថា៖ “សកម្មភាពការទូតវប្បធម៌ដែលបាន រៀបចំតាំងពីដើមឆ្នាំមកក្នុងនោះមានការ បើកកន្លែងអានសៀវភៅមួយមានចំណងជើងថា “បង្អួចមើលទៅវៀតណាម” ដែលប្រព្រឹត្តទៅនៅ បណ្ណាល័យសាធារណៈ អេហ្ស៊ីបស្ថិតនៅទីក្រុងគែ។ ព្រឹត្តិការណ៍ទាំងអស់នេះបាននាំមកជូនប្រជាពលរដ្ឋអេហ្ស៊ីបនូវរូបភាពអំពីទឹកដី មនុស្សរួមទាំងលក្ខណៈវប្បធម៌ប្រពៃណី ររបស់វៀតណាម។ យើងខ្ញុំជឿជាក់ថា តាមរយៈសកម្មភាពវប្បធម៌កាទូតនេះ នឹងការយល់ដឹងគ្នាទៅវិញទៅមករវាង ប្រជាជននៃ ប្រទេសទាំងពីរនឹងបានកើនឡើងុ។ តាមនោះ នឹងមានមូលដ្ឋានសម្រាប់ប្រទេស ទាំងពីរជម្រុញកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម