ព័ត៌មាន

សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម៖ រឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ

កម្មវិធីនេះមានការចូលរួមរបស់សិល្បៈករសិល្បៈការិនីនិងអ្នកចម្រៀងវិជ្ជាជីវៈជាង ៥០ នាក់ ដែលបានសម្ដែងឈុតសិល្បៈដ៏វិសេសវិសាលចំនួន ១៤ ឈុត ស្ដីពីលក្ខណៈវប្បធម៌ជាប្រពៃណីនៃប្រទេសកម្ពុជា តាមនោះជួយអោយប្រជាជនវៀតណាមនិយាយរួមនិងប្រជាជនខេត្ត An Giang និយាយដោយឡែកមានឱកាសយល់ដឹងថែមទៀតពីមនុស្ស វប្បធម៌របស់កម្ពុជា។



ទិដ្ឋភាពនៃឈុតសម្ដែងមួយរបស់បណ្ដាសិល្បៈការីនិកម្ពុជា (រូបថត៖ TTXVN)ឮ

ក្នុងក្របខ័ណ្ឌនៃសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០១៩ដែលត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍​វៀតណាមសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជារៀបចំឡើងនោះ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា នៅទីក្រុង Long Xuyen ខេត្ត An Giang ក្រុមសិល្បៈជាតិកម្ពុជាបានសម្ដែងកម្មវិធីសិល្បៈបម្រើជូនចំពោះប្រជាជន An Giang។


កម្មវិធីនេះមានការចូលរួមរបស់សិល្បៈករសិល្បៈការិនីនិងអ្នកចម្រៀងវិជ្ជាជីវៈជាង ៥០ នាក់ ដែលបានសម្ដែងឈុតសិល្បៈដ៏វិសេសវិសាលចំនួន ១៤ ឈុតស្ដីពីលក្ខណៈវប្បធម៌ជាប្រពៃណីនៃប្រទេសកម្ពុជា តាមនោះជួយអោយប្រជាជនវៀតណាមនិយាយរួមនិងប្រជាជនខេត្ត An Giang និយាយដោយឡែកមានឱកាសយល់ដឹង​ថែម​ទៀតពីមនុស្ស វប្បធម៌របស់កម្ពុជា។

សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០១៩ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នៅទីក្រុង Can Tho និងខេត្ត An Giang។ នេះជា ឱកាសដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំពី មួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top