ព័ត៌មាន

ស.ប.ប.ក. ប្រកាសសាកល្បងកាំជ្រួច Hwasong – 15 ប្រកបដោយជោគជ័យ


 ស.ប.ប.ក. ប្រកាសសាកល្បងកាំជ្រួច Hwasong – 15 ប្រកបដោយជោគជ័យ

នៅម៉ោង ១០ និង ៣០ ​នាទី ព្រឹកថ្ងៃទី ២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​(តាមម៉ោងវៀតណាម) ​ប្រទេសកូរ៉េខាង​ជើង​បាន​​ប្រកាសជា​ផ្លូវការធ្វើសាកល្បងកាំជ្រួ​ចមីស៊ីល​អន្តរទ្វីប (ICBM) Hwason​g – 15 ប្រកបដោយ​ជោគ​ជ័យ​ ដែល​មា​នចម្ងាយបាញ់ទៅដល់ទ្វីបអាមេ​រិក​ទាំង ស្រុង។ ថ្លែងមតិលើកាណាល់ទូ​រទស្សន៍ ​ថ្នាក់​ដឹក​នាំ ស.ប​.ប.ក​. លោក Kim Jong-un បាន មានប្រសាសន៍អំពី​ការបាញ់បង្ហោះកាំជ្រួចពោលខាង​លើ ហើយ​អះអាង​ថា៖ ​ព្យុ​ងយ៉ាង​​បាន អនុវត្ត​ភារកិច្ច​ប្រវត្តិសាស្ត្រ​ដ៏មហិមារ​គឺសុក្រិដ​ប្រៀបខ្លាំង​នុយក្លេអ៊ែ​ររបស់​ប្រទេស​ជាតិ​។ ការ​​បាញ់​បង្ហោះ​កាំជ្រួចថ្មីបំផុតរបស់កូរ៉េខាង​ជើងបានធ្វើឲ្យអង្គ​ការអាត្លង​ទិក​ខាងជើង (NATO) និង​សហភាព​អឺរ៉ុប  (EU) សម្តែងការព្រួយបារម្ភ​នឹងជះ​ឥទ្ធិពល​ទៅលើសន្តិ​សុខ តំបន់និងអ​ន្តរជាតិ​ ព្រម​ទាំង អំពាវ​នាវ​ឲ្យព្យុង​យ៉ាង​​ចូលរួមការសន្ទនាជាមួ​យសហគមន៍ អន្តរជាតិ។ ខណៈ​ពេលនោះ ថ្នាក់ដឹកនាំអាមេរិក​កូរ៉េខាងត្បូង​និង​ជប៉ុន​បានរិះគន់កូរ៉េខាង​ ជើងបន្តអភិវឌ្ឍន៍កម្មវិធីនុ​យក្លេអ៊ែរនិង​កាំជ្រួចមី​ស៊ីល។

នាថ្ងៃ​ដដែល វិទ្យុសម្លេង​អាមេរិ​ក បានឲ្យ​ដឹងថា​៖ កូរ៉េខាង​ជើងមិន​បាន​ជូនដំណឹង​ជាមួយ​អង្គការ​អាកាសចរណ៍​​ស៊ីវិល​អន្តរជាតិ​អំពីការ​សាកល្ប​ងកាំជ្រួច ​ICBM ទី៣ នាព្រឹក​ថ្ងៃទី ២៩​ ​ខែវិច្ឆិកា ៕ 

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top