ថ្វីបើទើបបានបង្កើតឡើងជាងមួយឆ្នាំ ក្លឹបអ្នកថតរូបកាលៈទេសៈមាស (កាសែតរូបភាពវៀតណាម) បានក្លាយជាទម្រវិជ្ជាជីវកម្ម និងជាកន្លែងកំសាន្តដ៏មានប្រយោជន៍ មិនត្រឹមតែសម្រាប់អ្នកកាសែតថតរូប ព្រមទាំងអ្នកនិពន្ធ អ្នកបកប្រែនិងវិចិត្រករក៏ចូលរួមផងដែរ។
ក្លឹបអ្នកថតរូបកាលៈទេសៈមាស ក៏ជាកន្លែងសម្រាប់សមាជិកចែករំលែកនឹងគ្នានៅកាលៈទេសៈដ៏ស្រស់ស្អាត ក្រោយពីធ្វើដំណើរទៅថតរូបជាក់ស្តែង។ ការធ្វើដំណើរទៅថតរូបរបស់ក្លឹបនៅ ហាយ៉ាង (ខែមិថុនា២០១៣) អៀនប៉ាយ (ខែកញ្ញា២០១៣) ម៉ុកចូវ ( ខែធ្នូ២០១៣) សាប៉ា (ខែកុម្ភៈ២០១៤) មូកាងចាយ (ខែមិថុនា២០១៤) និងជុំវិញតំបន់ហាណូយក៏បានរួមចំណែកបង្កើតចេញ ”បណ្តារឿងដោយរូបថត” ពោរពេញទៅដោយបច្ចុប្បន្នភាព គុណភាពខ្ពស់ បានអុបដែតលើការសែតរូបភាពវៀតណាម ក៏ដូចជាគំរោង ចាត់តាំងពិធីតាំងពិពណ៌រូបភាពនៅពេលក្រោយនេះ។

សមាជិកក្លឹបអ្នកថតរូបកាលៈទេសៈមាសលើចំណតរថភ្លើង ឡាវកាយ ក្នុងពេលធ្វើដំណើរថតរូបនៅ សាប៉ា ខែមិនា២០១៤។ |
ក្រៅពីនោះ ក្លឹបនឹងចាត់តាំងប្រជុំកម្មវិធីពិសេសដែលទាក់ទងដល់រូបភាពកាសែត ផ្តោះប្តូរជាមួយក្លឹបអ្នកថតរូបផ្សេងៗ បង្កើតជាស្ពានជំនួយយ៉ាងខ្លាំងក្លានិងជាក់ស្ដែង អោយប្រព័ន្ធព័ត៌មានរូបភាពរបស់កាសែតរូបភាពវៀតណាម។
|