
ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖Pham Kien/TTXVN)
សន្និសីទអនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារមជ្ឈឹមអាស៊ានបូក៣ប្រព្រឹត្តទៅ នាថ្ងៃទី២និងថ្ងៃទី៣ ខែមេសាឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទរបស់ឡាវសំដៅពិភាក្សា អំពីវិធានការបង្កើនកិច្ចសហប្រតិបតិ្តការ ហិរញ្ញវត្ថុនៅក្នុងតំបន់និងផ្លាស់ប្ដូរទស្សនៈ អំពីយថាទស្សន៍សេដ្ឋកិច្ចនាពេលថ្មីៗនេះ នៃតំបន់និងពិភពលោកក៏ដូចជាការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច នៃប្រទេសអាស៊ាននិមួយៗនិងក្រុមដៃគូរួមមានជប៉ុន ចិននិងកូរ៉េខាងត្បូង។ សន្និសីទលើកនេះបានវាយតំលៃ អំពីលទ្ធផលដែលទទួលបានក្នុងការបង្កើនបើកទូលាយការផ្ដើមគំនិតច្នៃប្រឌិត Chieng Mai (CMIM)។ ការផ្ដើមគំនិតច្នៃប្រឌិត Chieng Mai ត្រូវបានចាប់បដិសន្ធិ ដោយគោលដៅផ្គត់ផ្គង់កញ្ចប់ហិរញ្ញវត្ថុសំដៅជួយឧបត្ថម្ភបន្ទាន់សំរាប់ជូន ប្រទេសសមាជិកដែលជួបការលំបាកអំពីតុល្យភាពនៃការទូទាត់ក្នុងរយៈពេលខ្លី ព្រមទាំងបំពេញបន្ថែមសំរាប់កិច្ចព្រមព្រៀងហិរញ្ញវត្ថុ ដែលមានស្រាប់។ អង្គសន្និសីទក៏បានពិភាក្សា អំពីបញ្ហានានាទាក់ទិន ដល់សកម្មភាពនៃការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) សំដៅបន្តលើកកំពស់សមត្ថភាព នៃអាស៊ានបូក៣ក៏ដូចជាគុណភាពឃ្លាំមើល នៃស្ថាប័ននេះផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម