ព័ត៌មាន

សន្និសីទអនឡាញទូទាំងប្រទេសស្ដីពីការអនុវត្តកម្មវិធីគោលដៅជាតិចំនួន៣

ក្នុងដំណាក់កាល ២០២១-២០២៥ រដ្ឋសភាបានអនុម័តលើកម្មវិធីគោលដៅជាតិចំនួនបី៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការកសាងជនបទថ្មី។
  ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក Pham Binh Minh  

នាព្រឹកថ្ងៃទី ២១ មេសា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីប្រចាំការវៀតណាម លោក Pham Binh Minh បានអញ្ជើញដឹកនាំ សន្និសីទអនឡាញទូទាំងប្រទេសស្ដីពីការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មី និងកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាល ២០២១-២០២៥ ។

ក្នុងដំណាក់កាល ២០២១-២០២៥ រដ្ឋសភាបានអនុម័តលើកម្មវិធីគោលដៅជាតិចំនួនបី៖ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការកសាងជនបទថ្មី។ ដើម្បីអនុវត្តន៍សំណើរបស់រដ្ឋសភា នាពេលថ្មីៗនេះ រដ្ឋាភិបាលបានកសាង អនុក្រឹត្យកំណត់អំពីយន្តការគ្រប់គ្រង និងការរៀបចំការអនុវត្តកម្មវិធីគោលដៅជាតិ ដោយមានខ្លឹមសារសំខាន់ៗតម្រង់ទិសដៅសម្រាប់ការងារគ្រប់គ្រង និងរៀបចំអនុវត្តន៍កម្មវិធីនានា។

  សន្និសីទអនឡាញទូទាំងប្រទេសស្ដីពីការអនុវត្តកម្មវិធីគោលដៅជាតិ  

អង្គសន្និសីទបានលើកសំណើថា ក្នុងឆ្នាំ ២០២២ ក្រសួង ស្ថាប័នមជ្ឈឹមនិងខេត្ត ក្រុងនានាបានផ្ដោតសំខាន់លើការពន្លឿនល្បឿនកសាង ចេញផ្សាយ ឬដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចេញផ្សាយឯកសារច្បាប់ ប្រព័ន្ធយន្តការ គោលនយោបាយ បណ្ដាកម្មវិធី និងគម្រោងអនុវត្តន៍រាល់កម្មវិធីគោលដៅជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ កាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព និងជនបទថ្មីផងដែរ៕


top