ព័ត៌មាន

សន្និសីទសារព័ត៌មានអន្តរជាតិស្ដីពីលទ្ធផលកិច្ចប្រជុំ AMM ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងនៅវេទិកា ARF លើកទី២៧។ (រូបថត៖ TTXVN)
 

ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៣ (AMM ៥៣) និងកិច្ចប្រជុំពាក់ព័ន្ធនានា។
 
ក្នុងថ្ងៃនេះ កិច្ចប្រជុំ សំខាន់ៗជាច្រើនបានប្រារព្ធធ្វើឡើងដូចជា៖ វេទិកាតំបន់អាស៊ានលើកទី ២៧ (ARF) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-EUនិង កិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេសអាស៊ាន-ឥណ្ឌា។ ក្នុងនោះ ARF ជាវេទិកាដ៏សំខាន់ជួរមុខដើម្បី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
 
បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ទាំងអស់ក្នុងក្របខ័ណ្ឌ AMM ៥៣ នារសៀលថ្ងៃទី១២ កញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh បានអញ្ជើញធ្វើជាអធិបតីនៅសន្និសីទ សារព័ត៌មានអន្តរជាតិស្ដីពីលទ្ធផលនៃ AMM ៥៣ និងកិច្ចប្រជុំពាក់ ព័ន្ធនានា។
 
គួរបញ្ជាក់ថា AMM ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានាត្រូវបានរៀបចំ ឡើងចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២កញ្ញា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ដោយ មានការចូលរួមរបស់គណៈប្រតិភូចំនួន២៧មកពីទ្វីបចំនួន៤។ ក្នុងក្រប ខ័ណ្ឌព្រឹត្តិការណ៍នេះ មានកិច្ចប្រជុំនិងសន្និសីទថ្នាក់រដ្ឋមន្រ្តីប្រមាណ២០ បានប្រារព្ធធ្វើឡើង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


top