ព័ត៌មាន

សន្និសីទសារព័ត៌មាននិងពិធីជប់លៀងរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងរុស្ស៊ី

នាយប់ថ្ងៃទី ២២ ខែមករា នៅទីក្រុងម៉ូស្គូ ស្ថានទូត វៀតណាមប្រចាំនៅរុស្ស៊ីបានរៀបចំសន្និសិទសារព័ត៌មាននិងពិធីជប់លៀង ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាង វៀតណាមនិងរុស្ស៊ី។

ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖ vov.vn)

ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំមិត្តភាព ២០១៩ វៀតណាមនិងសហព័ន្ធរុស្ស៊ី បានពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីដោយឥតឈប់ឈរតាមរយៈសកម្មភាពជាច្រើនដូចជាការបំពេញទស្សនកិច្ចជាន់ខ្ពស់ ការជួបប្រាស្រ័យគ្នា និងការផ្លាស់ប្តូរវប្បធម៌ និងសិក្ខាសាលាវិទ្យាសាស្ត្រជាដើម។ លោក Ngo Duc Manh បានអះអាងថា៖

«នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យណាស់និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនេះក៏ជាឱកាសត្រួតពិនិត្យឡើងវិញនូវសមិទ្ធិផលដែលប្រទេសទាំងពីរសម្រេចបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក។ ម្យ៉ាងវិញទៀត នេះក៏ជាឱកាសមួយសម្រាប់ស្ថានទូតវៀតណាមថ្លែងអំណរគុណជូនចំពោះមិត្តរុស្ស៊ី /សូវៀតដែលបានផ្សារភ្ជាប់ជាមួយប្រទេសវៀតណាម ព្រមទាំងគាំទ្រវៀតណាមក្នុងការតស៊ូប្រយុទ្ធដណ្តើមឯករាជ្យភាព ក៏ដូចជាក្នុងការកសាងនិងការអភិវឌ្ឍប្រទេសជាតិផងដែរ»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top