ព័ត៌មាន

សន្និសីទសន្តិសុខនយោបាយវេទិកាតំបន់អាស៊ានលើកទី១៩

សន្និសីទនេះផ្តោតការពិភាក្សាលើប្រធានបទចំនួន៣៖ បញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោក; ទិសដៅសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុងតំបន់ក្រោយវិបត្តិកូវីដ-១៩; វិធានការកសាងទំនុកចិត្ត និងពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងសមាជិក ARF ឆ្ពោះទៅរកសន្តិសុខប្រកបដោយភាពសុខដុម។
  លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈប្រតិភូវៀតណាម ចូលរួមសន្និសីទតាមប្រព័ន្ធវីដេអូ។ (រូបថត៖ qdnd.vn)  

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ សន្និសីទសន្តិសុខនយោបាយវេទិកាតំបន់អាស៊ាន (ARF) លើកទី១៩ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិកម្ពុជា។ សន្និសីទនេះផ្តោតការពិភាក្សាលើប្រធានបទចំនួន៣៖ បញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោក; ទិសដៅសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិនៅក្នុងតំបន់ក្រោយវិបត្តិកូវីដ-១៩; វិធានការកសាងទំនុកចិត្ត និងពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងសមាជិក ARF ឆ្ពោះទៅរកសន្តិសុខប្រកបដោយភាពសុខដុម។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈប្រតិភូវៀតណាមបានបញ្ជាក់ថា វៀតណាមតែងតែមានបំណងចង់ដោះស្រាយរាល់ជម្លោះ និងការខ្វែងគំនិតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាគោលការណ៍ជាមូលដ្ឋាននានារបស់អាស៊ាន ជាពិសេស សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) សម្រាប់កិច្ចសហប្រតិបត្តិការដ៏ជាក់ស្ដែង ការកសាងទំនុកចិត្ត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។ ក្រសួងការពារប្រទេសវៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ក៏ដូចជាមជ្ឈភាពរបស់អាស៊ានក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព។ ទន្ទឹមនឹងនោះ វៀតណាមមានគោលបំណងថា រាល់ជម្លោះ និងការខ្វែងគំនិតគ្នាទាំងអស់ នឹងត្រូវបានដោះស្រាយដោយសន្តិវិធី ដោយឈរលើការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២)៕


top