សន្និសីទលើកទី២របស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី១២ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយក្រោមអធិបតីភាព របស់អគ្គលេខាបក្សលោក Nguyen Phu Trong។ ថ្លែងមតិបើកសន្និសីទ លោក Nguyen Phu Trong បានលើកច្បាស់ថា៖ “មជ្ឈឹមគប្បីប្រមូលផ្ដុំពិភាក្សាដើម្បីបញ្ចូលក្នុងរបៀបវារៈ នូវបញ្ហាធំសំខាន់និងចាំបាច់បំផុត ដែលសមស្របទៅនឹងតួនាទី ភារកិច្ចនិងសមត្ថកិច្ចរបស់គណៈកម្មាធិការមជ្ឈឹម។ តភ្ជាប់និងអនុវត្តន៍ដោយព្រមៗគ្នា នូវភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចកសាងបក្ស អភិវឌ្ឍន៍វប្បធម៌ និងកសាងមនុស្ស សំដៅអនុវត្តន៍ប្រកប ដោយជោគជ័យនូវគោលដៅទូទៅ និងភារកិច្ចសំខាន់ទាំង៦ ក្នុងរយៈពេល៥ឆ្នាំខាងមុខដែលមហាសន្និបាតបក្សលើកទី១២បានដាក់ចេញ”។

ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖TTXVN)
ស្ដីអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងដំណាក់កាល២០១៦-២០២០ លោកអគ្គលេខាបក្ស Nguyen Phu Trong បានឲ្យដឹងថា៖ “ចំណុចថ្មីនៃសន្និសីទលើកនេះគឺនៅពេលពិនិត្យ មើលផ្ដល់យោបល់អំពីការ កសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងរយៈពេល៥ឆ្នាំ យើងកសាងដោយព្រមៗគ្នានូវផែនការហិរញ្ញវត្ថុ ក្នុងរយៈពេលមធ្យម និងផែនការវិនិយោគសាធារណៈ ក្នុងរយៈពេលមធ្យម សំដៅផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាថែមទៀតនូវការងាររៀបចំ ផែនការឲ្យសមស្របទៅនឹងយន្តការទីផ្សារ ធានាតុល្យភាពរវាងចំណូលនិង ចំណាយថវិការព្រមទាំងជំនះលើស្ថានការណ៍វិនិយោគសាធារណៈខ្ជះខ្ជាយ និងប្រកបដោយប្រសិទ្ធិភាពទាប”។ ស្ដីអំពីការតែងតាំងកម្មាភិបាលជាតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នរដ្ឋលោកអគ្គលេខាបក្សបានឲ្យដឹងថា បន្ទាប់ពីមហាសន្និបាតលើកទី១២ របស់បក្សការិយាល័យនយោបាយ បានពិនិត្យមើលយ៉ាងហ្មត់ចត់នូវមូលដ្ឋានគត្តិយុត្តិ និងមូលដ្ឋានជាក់ស្ដែង នៃការពង្រឹងមុខតំណែងថ្នាក់ដឹកនាំស្ថាប័នរដ្ឋនានា។ នៅសន្និសីទលើកនេះ ការិយាល័យនយោបាយនឹងដាក់ជូនមជ្ឈឹម នូវសេចក្ដីសំរេចស្ដីអំពីការតែងតាំងកម្មាភិបាល ឈរឈ្មោះជាមុខតំណែងប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល និងប្រធានរដ្ឋសភា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម