
សន្និសីទរដ្ឋាភិបាលជាមួយតំបន់ទាំងឡាយ
នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ថ្លែងមតិនៅសន្និសីទរដ្ឋាភិបាល ជាមួយតំបន់ទាំងឡាយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតំលៃថា៖ ឆ្នាំ២០១៦ ប្រទេសវៀតណាម ត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើនស្ថានភាព ក្នុងតំបន់និងអន្តរជាតិស្មុគ្រស្មាញ។ ប៉ុន្តែរដ្ឋាភិបាល បានមានដំណោះស្រាយទាន់ពេលវេលា និងប្រសិទ្ធិភាព។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
“អនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់បក្ស រដ្ឋសភា រដ្ឋាភិបាលបានអនុវត្តព្រមៗគ្នាប្តេជ្ញាអនុវត្តដំណោះស្រាយសម្រេចភារកិច្ច២០១៦។ រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្តេជ្ញាកសាងប្រព័ន្ធរដ្ឋបាលគ្រប់ជាន់ថ្នាក់ ប្រកបដោយភាពស្មោះត្រង់ស្ថាបនា បំរើការអភិវឌ្ឍ សកម្មភាព បំរើប្រជាជននិងអង្គភាពអាជីវកម្ម។ ឆ្នាំ២០១៦ រដ្ឋាភិបាលវៀតណាម ក៏បានកំណត់ជាឆ្នាំជាតិចាប់ផ្តើមអាជីវកម្ម ដោយមានដំណោះស្រាយជំរុញខ្លាំងក្លា៕”
តាម VOV5 - វិទ្យុសំឡេងវៀតណាម