ព័ត៌មាន

សន្និសីទរដ្ឋមន្ត្រីការបរទេស-សេដ្ឋកិច្ច APEC លើកទី៣៥

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត Lima ក្នុងទីក្រុង Lima ប្រទេសប៉េរូ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេស-សេដ្ឋកិច្ច នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក លើកទី ៣៥ (AMM ២៥)។
ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច APEC-CEO។ រូបថត៖ Lam Khanh/TTXVN

សន្និសីទនេះមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីសេដ្ឋកិច្ច និងប្រធានគណៈប្រតិភូមកពីបណ្តាខឿនសេដ្ឋកិច្ចសមាជិក APEC ចំនួន ២១។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ។

ថ្លែងមតិក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ APEC ឆ្នាំ ២០២៤ ជាមួយនឹងចំណុចភ្លឺជាច្រើនក្នុងការអនុវត្តរបៀបវារៈ APEC ស្តីពីកំណើនប្រកបដោយនិរន្តរភាពនិងបរិយាប័ន្ន ក្នុងនោះរួមមានគំនិតផ្តួចផ្តើមឆ្នើម និងការរួមចំណែកជាវិជ្ជមានពីប្រទេសប៉េរូ ដែលជាប្រទេសម្ចាស់ផ្ទះ APEC ២០២៤។

នៅក្នុងសម័យប្រជុំពិភាក្សាស្តីពី ការច្នៃប្រឌិតនិងឌីជីថលភាវូបនីយកម្ម ដើម្បីជំរុញការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចផ្លូវការនិងសកល ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងបរិវត្តកម្មឌីជីថល បង្កើតលក្ខខណ្ឌសម្រាប់សហគ្រាសនិងកម្មករទទួលបានឱកាសការងារ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងទទួលបានផលប្រយោជន៍ប្រកបដោយសមភាពពីកំណើនសេដ្ឋកិច្ច។

ដោយលើកឡើងនូវសំណើមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការ APEC ក្នុងវិស័យនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា សមាជិក APEC ត្រូវបង្កើនការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងដំណើរការចុះបញ្ជីអាជីវកម្ម ត្រួតពិនិត្យការអនុវត្តច្បាប់និងបទប្បញ្ញត្តិ ស្តីពីពន្ធនិងពលកម្ម...។ មតិរបស់គណៈប្រតិភូវៀតណាមត្រូវបានសមាជិក AMM ៣៥ ចែករំលែក វាយតម្លៃខ្ពស់ និងត្រូវបានបង្ហាញនៅក្នុងឯកសារនៃសន្និសីទ៕


top