ព័ត៌មាន

សន្និសីទពាណិជ្ជកម្មតាមអ៊ិនធឺរណែតស្តីពីផលិតផលវាយនភ័ណ្ឌរវាងវៀតណាមនិងហូឡង់ នឹងប្រព្រឹត្តទៅនាខែកញ្ញាខាងមុខ

អាជីវកម្មដែលចូលរួមក្នុងសន្និសីទនេះ នឹងត្រូវបានគាំទ្រដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មដែលមានសក្តានុពលពីប្រទេសហូឡង់ ទទួលបានការជួយឧបត្ថម្ភអំពីបន្ទប់ប្រជុំតាមអ៊ិនធឺរណែត អ្នកបកប្រែនិងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះផងដែរ។

នាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានសម្របសម្រួលជាមួយស្ថាប័នតំណាងពាណិជ្ជកម្ម ស្ថានទូត​វៀតណាមប្រចាំនៅប្រទេសហូឡង់ ដើម្បីរៀបចំសន្និសីទតាមអ៊ិនធឺរណែតស្តីពី ផលិតផលវាយនភណ្ឌរវាងវៀតណាមនិងហូឡង់ នៅថ្ងៃទី ១៧ ខែកញ្ញា។

តាមគម្រោង នឹងមានសហគ្រាសប្រមាណ ៥០ អង្គភាពចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីផ្សព្វផ្សាយ ឧទ្ទេសនាមនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃផលិតផលវាយនភណ្ឌ ដូចជា៖ សម្លៀកបំពាក់ សម្លៀកបំពាក់ការពារ ឯកសណ្ឋានកំរាលព្រំ វាំងនននិងការតុបតែងគ្រឿងសង្ហារឹមជាដើម។  អាជីវកម្មដែលចូលរួមក្នុងសន្និសីទនេះ នឹងត្រូវបានគាំទ្រដើម្បីតភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មដែលមានសក្តានុពលពីប្រទេសហូឡង់ទទួលបានការជួយឧបត្ថម្ភអំពីបន្ទប់ប្រជុំតាមអ៊ិនធឺរណែត អ្នកបកប្រែនិងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top