ព័ត៌មាន

សន្និសីទបូកសរុបនិងជួបជុំគ្នាជាមួយបណ្ដាគំរូក្នុងការអនុវត្ត “ទិវាប្រជាជនទាំង មូលការពារព្រំដែន”

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ក្រសួងការពារប្រទេសនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំសន្និសីទបូកសរុបនិងជួបជុំគ្នាជាមួយបណ្ដាគំរូក្នុងការអនុវត្ត “ទិវាប្រជាជនទាំង​មូល​ការពារ ព្រំដែន” ក្នុងដំណាក់កាល២០០៩-២០១៩។

 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅសន្និសីទ

អញ្ជើញថ្លែងនៅសន្និសីទ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា ព្រំដែនរបស់មាតុប្រទេសគឺពិសិដ្ឋណាស់ដែលមិនអាចរំលោភបានឡើយ ហើយជាតំបន់ដែនមានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ទាំងខាងនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្តិសុខនិងកិច្ចការបរទេស ទៀតផង។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្សនិងរដ្ឋវៀតណាមបានចេញផ្សាយគោលជំហរ គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពង្រឹងសន្តិសុខការពារជាតិ ដើម្បីពង្រីកកម្លាំងនៅហ្នឹងកន្លែងធ្វើជាគ្រឹះស្ថានដើម្បីកសាងខឿនការពារជាតិដោយ ប្រជាជនទាំងមូលសំដៅការពារអោយបានរឹងមាំនូវអធិបតេយ្យភាពដែនដី សន្តិសុខព្រំដែនរបស់មាតុប្រទេស​។​ លោកស្រីប្រធានរដ្ឋសភាបានអញ្ជើញស្នើថា៖

“កិច្ចការកសាង គ្រប់គ្រង និងការពារព្រំដែនជាតិត្រូវការកៀងគរកម្លាំងចម្រុះរបស់ប្រព័ន្ធនយោបាយទាំងមូលរបស់បក្សទាំងមូល កងទ័ពទាំងមូល ប្រជាជនទាំងមូល ដែលក្នុងនោះប្រជាជនជាកម្មវត្ថុ ប្រជាជនម្នាក់ៗ គឺជាបង្គោល រស់មួយនៅតំបន់ព្រំដែន កងកម្លាំងប្រដាប់អាវុធជាកម្លាំងស្នូល ចំណែកឯកងទ័ពការពារព្រំដែនជាកម្លាំងឯកទេស។ កត្តាទាំងបីនេះត្រូវសកម្មចូលរួមក្នុងការកសាង ពង្រឹងប្រព័ន្ធនយោបាយនៅតាមមូលដ្ឋាន ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ព្រំដែននិងកោះសមុទ្រផងដែរ”៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


top