សន្និសីទទូទាំងប្រទេស ស្ដីពីការអនុវត្តកិច្ចការយុត្តិធម៌ឆ្នាំ ២០១៨
នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្រសួងយុត្តិធម៌វៀតណាមបានរៀប ចំឡើង សន្និសីទទូទាំងប្រទេស ស្ដីពីការអនុវត្តកិច្ចការយុត្តិធម៌ឆ្នាំ ២០១៧។ ប្រធានរដ្ឋ វៀត ណាម លោក Tran Dai Quang ប្រធានគណៈកម្មាធិការបញ្ជាណែនាំកំណែទម្រង់យុត្តិធម៌មជ្ឈឹម បានអញ្ជើញចូលរួមសន្និសីទនេះ។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានស្នើឲ្យផ្នែកយុត្តិធម៌រួមសហការជាមួយស្ថាប័នទាក់ទិននានា ដើម្បីធ្វើជាសេនាធិការក្នុងការអនុវត្តឲ្យ បានល្អកិច្ចការប្រតិបត្តិច្បាប់។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ “គប្បីយកចិត្តទុកដាក់ក្នុងការអនុវត្តឲ្យ បានល្អនូវភារកិច្ចនយោបាយនៅទូទាំងប្រព័ន្ធប្រតិបត្តិ ទោសស៊ីវិល។ បង្កើនកិច្ចការតាមដានការប្រតិបត្តិទោសសំខាន់ៗ ហើយកសាង និងអនុវត្តរាល់ដំណោះស្រាយដើម្បីកាត់បន្ថយចំនួនបទល្មើសនៅសេស សល់ ហើយលើកស្ទួយប្រសិទ្ធភាពកិច្ចការដកហូតទ្រព្យសម្បត្តិដែលត្រូវរំលោភចំពោះបទល្មើសសេដ្ឋកិច្ច និងអំពើពុករលួយ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម