ព័ត៌មាន

សន្និសីទដាក់ឲ្យអនុវត្តន៍ផែនការសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការទូតសេដ្ឋកិច្ចឆ្នាំ២០២៣

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការពង្រឹងការទូតសេដ្ឋកិច្ចគឺជាគោលជំហរដ៏ធំរបស់បក្ស និងរដ្ឋក្នុងដំណាក់កាលនៃការជំរុញខ្លាំងឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។

 

 

នាល្ងាចថ្ងៃទី ៩ មីនា ពីរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទដាក់ឲ្យអនុវត្តន៍កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលស្តីពីការទូតសេដ្ឋកិច្ចឆ្នាំ ២០២៣។ សន្និសីទត្រូវបានតភ្ជាប់តាមបណ្តាញអ៊ីនធឺណែតទៅកាន់ទីស្នាក់ការគណៈកម្មាធិការប្រជាជនបណ្ដាខេត្តក្រុងក្រោមឱវាទមច្ឈិមនិងស្ថាប័នតំណាងវៀតណាមប្រចាំនៅឯបរទេស។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា នាពេលកន្លងមក ក្រសួងការបរទេស និងក្រសួង ស្ថាប័ន មូលដ្ឋាននានា បានអនុវត្តន៍ដោយទាន់ពេលវេលានូវកិច្ចការបរទេសនិយាយរួម និងសេដ្ឋកិច្ចការទូតនិយាយដោយឡែក រួមចំណែកក្នុងការស្តារនិងអភិវឌ្ឍរបស់ប្រទេសជាតិ សម្រេចបានលទ្ធផលជាច្រើនលើគ្រប់វិស័យ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណាក់កាលអភិវឌ្ឍថ្មី តម្រូវការ និងភារកិច្ចដែលបានកំណត់សម្រាប់កិច្ចការបរទេស ការធ្វើសមា
ហរណកម្មអន្តរជាតិ និងការទូតសេដ្ឋកិច្ចដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ កំពុងមានការទាមទារកាន់តែខ្ពស់ៗ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការពង្រឹងការទូតសេដ្ឋកិច្ចគឺជាគោលជំហរដ៏ធំរបស់បក្ស និងរដ្ឋក្នុងដំណាក់កាលនៃការជំរុញខ្លាំងឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ។

នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅឯបរទេស រួមជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងសហគ្រាសបានពិភាក្សា ហើយលើកឡើងមតិនិងដំណោះស្រាយជាច្រើន ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលស្ដីពីការទូតសេដ្ឋកិច្ចក្នុងឆ្នាំនេះ៕


top