ព័ត៌មាន

សន្និសីទគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាមលើកទី៦


សន្និសីទគណៈកម្មាធិការមជ្ឈឹមរណៈសិរ្សមាតុភូមិវៀតណាមលើកទី៦

នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅទីក្រុង Can Tho គណៈកម្មាធិការមជ្ឈឹម​​រណសិរ្សមាតុភូមិវៀតណាម បានរៀបចំសន្និសីទលើកទី៦។​ ថ្លែងមតិនៅទីនេះ ​អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់​ថា​៖​ ភារកិច្ចមួយ​ក្នុង​សំណោមភារកិច្ចស្នូលរបស់មរណសិរ្សមាតុភូមិក្នុងឆ្នាំ ២០១៧ និងបណ្ដាឆ្នាំ​ជាបន្តនោះគឺបន្ត​ក​សាង​និងបង្កើនផែនមហាសាមគ្គីភាពជាតិ ប្រមូលផ្តុំប្រជាជនគ្រប់ស្រទាប់ ធានាការស្រុះចិត្តគំនិត ខំប្រឹងប្រែង​អនុវត្តប្រកបដោយប្រសិទ្ធិភាពរាល់គោលការណ៍ គោលមាគា៍របស់បក្ស ច្បាប់របស់រដ្ឋ ឆ្ពោះទៅគោលដៅរួមគឺ​រក្សារឹងមាំឯករាជ្យ អធិបតេយ្យភាពជាតិ រក្សាស្ថិរភាពនយោបាយ-សង្គម ​កសាង​ប្រទេសជាតិកាន់តែសម្បូររុងរឿង  អរិយធម៌ ប្រជាជនមានជីវភាពរស់នៅធូធារ សុខសាន្តត្រាណ និងសុភមង្គល។

ទន្ទឹមនឹងនោះ អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានស្នើ​អោយ​កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗ សមាជិកទាំងឡាយក្នុងអង្គភាពនៃគណៈកម្មាធិការ​រណៈសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ ត្រូវយល់ដឹងច្បាស់ និងគ្រប់​គ្រាន់អ​ត្ថន័យនិងសារសំខាន់របស់សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី ៤ អំពីការកសាងនិងកែលំអរបក្ស ។ អគ្គលេខាបក្ស បានបង្ហាញជំនឿ​ជាក់ថា៖ ដោយមានប្រពៃណីសាមគ្គីភាពនិងស្មារតីទទួលខុសត្រូវ នាពេលខាងមុខនេះ អង្គការ​រណៈសិរ្ស​និងចលនាធ្វើសមកម្មភាពរបស់​រណសិរ្សមាតុភូមិ​វៀតណាមនឹងទទួលបានស្នាដៃខ្ពស់ជាងថែមទៀត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top