ព័ត៌មាន

សន្និសីទគណៈកម្មាធិការប្រតិបត្តិមជ្ឈឹមសមាគមកសិករវៀតណាមលើកទី១០(នីតិកាលទី៦)


សន្និសីទគណៈកម្មាធិការប្រតិបត្តិមជ្ឈឹមសមាគមកសិករវៀតណាមលើកទី១០(នីតិកាលទី៦)

នាថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ មជ្ឈឹមសមាគមកសិករវៀតណាមបានរៀបចំសន្និសីទគណៈ​កម្មាធិការ​ប្រតិបត្តិ លើកទិ១០នីតិកាលទី១០​សំដៅវាយតំលៃការងាររបស់សមាគមនិងចលនាកសិករ​ ឆ្នាំ ២០១៦​ និង​អនុវត្តភារកិច្ច ឆ្នាំ ២០១៧។ នៅទីនេះ អង្គសន្និសីទបានប្រមូលផ្តុំពិភាក្សា វិភាគអំពី​ឧបសគ្គ និងការជំពាក់ជំពិន ដើម្បីនាំចេញដំណោះស្រាយ។ ដើម្បីលើកកំពស់​គុណភាពការងារសមាគម និង​ចលនាកសិករ អង្គសន្និសីទក៏បានសង្កត់ធ្ងន់ថា៖​ ត្រូវកសាងរូបសណ្ឋានតភ្ជាប់រវាង​កសិករជាមួយកសិករ និងកសិករជាមួយ​អង្គភាពអាជីវកម្ម 
បន្តដើរតួនាទីស្នូលក្នុងខឿនសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយជោគជ័យ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top