អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang
ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងជាថ្មីម្តងទៀតនូវ ការប្រឆាំងជំទាស់របស់វៀតណាម ចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិត របស់ចិនលើសមុទ្រខាងកើត ព្រមទាំងអះអាងថា ការដែលចិនប្រកាសហ្វឹកហាត់បាញ់គ្រាប់ពិត នៅប្រជុំកោះ Hoang Sa របស់វៀតណាម ជាសកម្មភាពរំលោភយ៉ាងធ្ងន់ ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះនេះ គំរាមកំហែងដល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់និង សមុទ្រខាងកើត។ វៀតណាមសំណូមពរចិន គោរពអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa មិនអនុវត្តសកម្មភាពស្រដៀងគ្នានោះ។ វៀតណាមអះ អាងជាថ្មីម្តងទៀតថា នឹងការពារអធិបតេយ្យភាព ផលប្រយោជន៍ស្របច្បាប់របស់ ខ្លួនលើសមុទ្រខាងកើត តាមសន្តិវិធី ក្នុងនោះមានធម្មនុញ្ញអង្គការ សហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម