
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh
ក្នុងសន្និសីទកាសែតអន្តរជាតិនារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឆ្លើយសំនួររបស់អ្នកយកព័ត៌មានពាក់ព័ន្ធទៅនឹងប្រតិកម្មរបស់វៀតណាមចំពោះការដែលធនគារចិនបើកសាខាខុសច្បាប់នៅកន្លែងដែលហៅថា “ទីក្រុង Tam Sa” នៅកោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងថា ប្រជុំកោះ Hoang Sa និង Truong Sa គឺចំណុះអធិបតេយ្យភាពរបស់វៀតណាម៖
“ដូចជាយើងខ្ញុំបានអះអាងជាច្រើនលើកច្រើនសារនោះ វៀតណាមមានអធិបតេយ្យភាពមិនអាចប្រកែកបានឡើយចំពោះប្រជុំកោះ Hoang Sa និង Truong Sa ។ តាមនោះ ទង្វើរបស់បរទេសណាមួយនៅក្នុងតំបន់នេះដោយគ្មានការអនុញ្ញត្តរបស់វៀតណាមទេនោះគឺសុទ្ធតែមិនស្របច្បាប់ ហើយប្រការនេះមិនអាចធ្វើឲ្យប្រែប្រួលនូវការពិតជាក់ស្តែងគឺវៀតណាមមានអធិបតេយ្យភាពពេញលេញចំពោះតំបន់នេះ”បានឡើយ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម