
សន្និសីទការសន្ទនាសាធារណៈ-ឯកជនស្តីពីនារីនិងសេដ្ឋកិច្ចបើកជាផ្លូវការនៅទីក្រុង Hue
សន្និសីទអំពីការសន្ទនាសាធារណៈ-ឯកជនស្តីពីនារីនិងសេដ្ឋកិច្ចបើកជាផ្លូវការនៅទីក្រុង Hue (ភាគកណ្ដាល វៀតណាម) នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧។ នេះគឺជាព្រឹត្តិការណ៍ស្នូលទី ២ ក្នុងក្របខ័ណ្ឌវេទិការនារីនិងសេដ្ឋកិច្ច APEC ឆ្នាំ ២០១៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ទី ២៩ កញ្ញានៅទីក្រុង Hue។ សន្និសីទប្រមូលផ្តុំទៅលើបញ្ហាមួយចំនួនដូចជា៖ ការចូលរួមសេដ្ឋកិច្ចហិរញ្ញវត្ថុនិងសង្គមកិច្ចរបស់នារី កំលាំងចលករជំរុញកំណើននិរន្តរភាពនិងលើគ្រប់ជ្រុងជ្រោយ សហគ្រិននារី លើទីផ្សារពិភពលោកទាំងមូលកំពុងផ្លាស់ប្តូរ ការជំរុញអាជីវការិនីក្នុងសម័យកាលឌីជីថល ការកសាងទស្សនៈវិស័យអំពីការលើកកំពស់សិទ្ធិរបស់នារីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងលើពិភពលោក។ ថ្លែងមតិនៅសន្និសីទ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានលើកច្បាស់ថា៖
«សម័យកាលឌីជីថលគឺជាជំហានអភិវឌ្ឍន៍លោតផ្លោះរបស់មនុស្សលោក ប៉ុន្តែ ដាក់ចេញការសាកល្បងដ៏ធំធេងចំពោះក្រុមប្រជាពលរដ្ឋជាច្រើនក្នុងសង្គម ក្នុងនោះ គ្រោះអាសន្នកុមារីអត់បានយកចិត្តទុកដាក់គឺខ្ពស់ណាស់។ ដោយហេតុនេះ យើងគប្បីមានគោលនយោបាយឆ្លៀតយកឧត្តមភាពនៃបច្ចេកវិទ្យាព័ត៌មានក្នុងសម័យកាលឌីជី ថលសំដៅជួយឧបត្ថម្ភនារីទាក់ទងជាមួយឱកាសខាងអាជីពអាជីវកម្មផ្សព្វផ្សាយ ផលិតផលនិងឱកាសបង្កើនការជួបប្រាស្រ័យតភ្ជាប់បណ្តាញមជ្ឈដ្ឋានសហគ្រិនជានារីក្នុងតំបន់៕»
តាម VOV5-វិទ្យុសម្លេងវៀតណាម