ព័ត៌មាន

សន្និសីទកម្មាភិបាលទូទាំងប្រទេសសំដៅសិក្សានិងជ្រួតជ្រៀបសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៧

 នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨  លេខាធិការដ្ឋាន​មជ្ឈឹម​បក្ស​​បានប្រារព្ធសន្និសីទកម្មាភិបា​លទូទាំង​ប្រទេស សំដៅ​សិក្សា និងជ្រួតជ្រៀបរាល់សេចក្តីសម្រេចចិត្តរបស់ស​ន្និបាតមជ្ឈឹមលើកទី៧​ នីតិកាលទី​១២ របស់បក្ស តាម​រូប​ភាព​ផ្សាយអនឡាញពី​រដ្ឋធានីហាណូយទៅខេត្តក្រុង​ទាំង៦៣​ទូទាំង​ប្រទេស។
 
អញ្ជើញថ្លែង​មតិក្នុងសន្និសីទនេះ សមាជិ​កការិយាល័យនយោបាយ អចិន្ត្រៃលេ​ខាធិការដ្ឋានមជ្ឈឹមបក្ស ​លោក Tran Quoc Vuong បានលើក​ច្បាស់ថា សេចក្តីសម្រេចទាំងអស់ទើបនឹ​ងបានគណៈប្រតិបត្តិមជ្ឈឹម​អ​នុម័ត ដោយបាន​អនុវត្តជាក់​ស្តែងរាល់ភារកិច្ចដែលមហា​សន្និបាត​ បក្សលើកទី១២បានដាក់ចេញ​។
 
លោក Tran Quoc Vuong បាន​ស្នើថា គប្បីលើកកម្ពស់ស្មារតីទ​ទួលខុសត្រូវ ជាពិសេសផ្ទៀង​ស្តាប់​អ្នករាយ​ការណ៍​បកស្រាយ​ ដើម្បីក្តាប់ជាប់នូវខ្លឹមសារចាំ​បាច់របស់សេចក្តីសម្រេច ក្នុង​នោះមាន​ទាំងការ​ពិភាក្សា​ដើម្បី​ទទួល​យក​ឲ្យបាន​ពេញ​លេញនូវសេចក្តីសម្រេច​ចិត្ត​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top